​អាជីវករ​ផ្សារលើ​និង​ពលរដ្ឋ​នៅតែ​សំដែង​ក្តី​បារ​ម្មណ៍​ចំពោះ​ទីតាំង​លក់​ប្រេង​អាណាធិបតេយ្យ​មុខ​ផ្សារលើ​សាជាថ្មី​ទៀត​

0

ខេត្តព្រះសីហនុៈ  :ទីតាំងលក់ប្រេងសាំងនិងម៉ាស៊ូតជុំវិញប៉ុស្តិ៍ប្រៃសណីខាងមុខផ្សាលើខេត្តព្រះសីហនុនៅតែដំណើរការយ៉ាងរលូនដដែលខណៈលោកអភិបាលក្រុងព្រះសីហនុថានឹងចាត់វិធានការណ៍តាំងពីដដើមខែឧសភាតែមិនទាន់បានអនុវត្តរយៈពេលជាងមួយខែកន្លងមកហើយដែលលោកអភិបាលក្រុងព្រះសីហនុថានឹងចាត់វិធានការណ៍ចំពោះសកម្មភាពលក់ប្រេងអាណាធិបតេយ្យតាមងផ្លូវចំណុចមុខផ្សារលើទីរួមខេត្តព្រះសីហនុ។
តែរហូតមកដល់ដំណាច់ខែឧសភា2016នេះទៅនៅតែមិនទាន់ឃើញមានសកម្មភាពចុះចាត់ការនៅឡើយ។បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋជាពិសេសអាជីវករមានផ្ទះនិងតូបលក់ដូរនៅក្បែរកន្លែងលក់ប្រេងនេះតែម្តងនៅតែមានការព្រួយបារម្មណ៍រាល់ថ្ងៃខ្លាចមានហេតុការណ៍អាគ្គីភ័យណាមួយកើតដោយចៃដន្យវាអាចនាំឲមានមហន្តរាយធ្ងន់ធ្ងរ។
ព្រោះរាល់ថ្ងៃអ្នកលក់ប្រេងបីបួននាក់នេះបានដាក់តំរៀបប៊ីដុងប្រេងយ៉ាងច្រើនត្រៀបបត្រាមិនមែនបន្តិចបន្តួចទេ។
ជួនកាលនៅពេលផ្ទេរប្រេងឬចាក់សាំងឲម៉ូយម្តងៗមានភ្ញៀវខ្លះជក់បារីធ្វើមិនដឹងហាក់មិនខ្វល់អំពីការឆាបឆេះអ្វីសោះ។ចំណែកឯអ្នកលក់ប្រេងទាំងអស់នោះក៍មិនបានដាក់ត្រៀមបំពង់ពន្លត់អគ្គីភ័យអ្វីដែរ។(មានបទសម្ភាសជាមួយពលរដ្ឋនិងអាជីវករ)ជាឧទាហរណ៍ជាក់ស្តែងកាលពីមួយសប្តាហ៍កន្លងទៅថ្មីៗនេះមានករណីអគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់បីខ្នងនៅចំណុចក្បែរឆ្នេរអូរឈើទាលក្រុងព្រះសីហនុដោយសារតែរឿងលក់សាំងអាណាធិបតេយ្យហើយមិនបានត្រៀមបំពុងពន្លត់អគ្គីភ័យហ្នឹងឯង។

ប្រភពពីអ្នកនៅក្បែរកន្លែងលក់ប្រេងឲដឹងថា៖ជារៀងរាល់ថ្ងៃគេសង្គេតឃើញមានរថយន្តពាក់ស្លាកលេខរដ្ឋដែលគេស្គាល់ថាជារថយន្តរបស់ស្ថាបន័កំពង់ផែស្វយ័តខេត្តព្រះសីហនុបាន ដឹកប្រេងយកមកដាក់លក់ឲ។ក្រៅពីរថយន្តស្លាកលេខរដ្ឋក៍មានរថយន្តtourist ដោះកៅអីចេញដឹកប្រេងយកមកដាក់ឲ្យផងដែរ។ហើយក៍មានរថយន្តខ្លះទៀតដឹកចេញយកទៅលក់បន្ត។
រថយន្តខ្លះទៀតនៅឈប់ចាំចាក់ប្រេងនៅទីតាំងនេះយ៉ាងត្រៀបត្រាបណ្តាលឲមានការកកស្ទះនិងមានភាពអាណាធិបតេយ្យពេញដងផ្លូវនៅចំណុចលក់ប្រេងនេះផងដែរ។

ទីតាំងលក់ប្រេងឥន្ធនៈជាប៊ីដុងអាណាធិបតេយ្យមុខផ្សារលើខេត្តព្រះសីហនុនេះបានធ្វើឲអាជីវករនិងពលរដ្ឋនៅជុំវិញនោះព្រួយបារម្ភរាល់ថ្ងៃ។អ្វីដែលគាត់បារម្ភខ្លាំងបំផុតនោះគឺខ្លាចមានអគ្គីភ័យកើតឡើងព្រោះអ្នកលក់ទាំងនោះគ្មានបានដាក់ត្រៀមបំពង់ពន្លត់អគ្គីភ័យសំរាប់ទប់ទល់អ្វីទាំងអស់។ពលរដ្ឋទទូចសុំឲអាជ្ញាធរក្រុងមេត្តាចាត់វិធានការណ៍សមស្របណាមួយចំពោះករណីនេះឲបានឆាប់កុំពន្យាពេលយូរពេក។

ជាការឆ្លើយតបចំពោះក្តីបារម្ភណ៍និងសំណូមពររបស់ពលរដ្ឋជុំវិញករណីលក់ប្រេងខាងលើនេះ,លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបញ្ជាក់ឲដឹងថា៖ស្អែកនឹងហៅអ្នកលក់ប្រេងទាំងអស់នោះមកសាលាក្រុងដើម្បីណែនាំនិងរកដំណោះស្រាយ៕  ដោយ  សាវ៉ុន 

photo_2016-06-01_17-46-29 photo_2016-06-01_17-46-27