ក្រុមការងារមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យនៅតែបន្តរអន្តរាគមបូមទឹកឲ្យប្រជាពលបានទឹកប្រើប្រាស់

0

បន្ទាយមានជ័យ ៖ លោកយឹមប៊ុនរម ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានបញ្ជាក់ ថាអស់រយៈពេលជិតមួយខែមកហើយដែលក្រុមការងារមន្ទីរធនធានទឹកខេត្តបាត់បងនិងបន្ទាយមាជ័យសហការគ្នាបើកមុខទឹកពីអាទឺកកំពីពួយបង្ហូរចូលមកដាក់ប្រឡាយមេជាច្រើនដំណាក់ ដោយជាមួយនេះយើងម៉ាស៊ីនបូមទឺកបីគ្រឿងបូមបន្តពីប្រឡាយមេធំៗចូលមកស្ទឹង។ ឥឡូវប្រជាពលរដ្ឋ ឬកសិករស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណកំពុងទទួលបានទាំងទឹកប្រើប្រាស់និងទឹកក្នុងការងារបង្កើនផល ជាមួយនេះបានជួយសង្គ្រោះត្រីក្នុងតំបន់អភរក្សពូជត្រីរបស់ខេត្តបីកន្លែងដែលមុននេះខះរីង។ លោកយឹមប៊ុនរមបន្តថា ឯកឧត្តមលឹមគានហោរដ្ឋមន្ត្រីក្រសួងធនធាននិងឧត្តុនិយមបានមធ្យបាយគ្រប់យ៉ាងតាមរយៈមន្ទីរខិតខំពុះពារការលំបាកធ្វើម៉េចឲ្យពលរដ្ឋឬកសិករមានទឹកប្រើប្រាស់ឆ្លើយតបអនុសាសន៍សម្ដេចតេជោហ៊ុនសែនលើយុទ្ធនាការចុះចែកទឹកប្រើប្រាស់។ លោកវ៉ៃកេងលីអភិបាលក្រុងសិរីសោភ័ណក្នុងនាមប្រជាពលរដ្ឋ អំណរគុណថ្នាក់នាំក្រសួងធនធានទឹកពិសេសសម្ដេចតេជោដែលបានអន្តរាគមន៍បូមទឹកទឹកប្រើប្រាស់នេះដ្បិតខេត្តបន្ទាយមានជ័យខ្វះទឹកប្រើបើទោះពេលនេះមានភ្លៀងធ្លាក់តិចតួចប៉ុណ្ណោះ។ ដោយច័ន្ទហ៊ីន

photo_2016-06-02_18-02-38 photo_2016-06-02_18-02-34