ចាក់​សាក​ធុងបាស​ទើបតែ​ទិញ​ថ្មីៗ​រាំ​កំសាន្ត​លេង ក្លាយជា​ទុក្ខ​ ​មនុស្ស​ប្រុស​ស្រី​៦​នាក់ ស្លាប់ និង របួស ដោយ​យុវជន​ម្នាក់​យក​គ្រាប់បែក​បោក​ចូល

0

ខេត្តកំពង់ឆ្នាំង : កាលពី​ម៉ោងជាង ១០ យប់ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ករណី​គប់​បំផ្ទុះ​គ្រាប់បែក​ក្នុង​ពិធី​រាំវង់​ធុងបាស់​មួយ យ៉ាងហោចណាស់​មាន​បុរស​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​មនុស្ស​ប្រុស​ស្រី ៥ នាក់​ទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល ដឹក​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​ ​

ប្រភពពី​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គ្រួសារ​ប្រជាពលរដ្ឋ រស់ នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​ទិញ​បាស់​ថ្មី​រួច​ក៏​ចាក់​សាក​រាំលេង​កំសាន្ត និង​បាន​ហៅ​គ្នីគ្នា​អ្នកភូមិ​មកលេង​រាំវង់ និង​មាន​កម្មវិធី​ផឹកស៊ី​បន្តិចបន្តួច ។ ក្រោយពី​រាំលេង​បាន​រយៈពេល​ប្រមាណ​២​ម៉ោង​ក្រោយមក ស្រាប់​តែមាន​អ្នកមាន​ដទៃទៀត​បំរុង​ចូលមក​រាំលេង​ក្នុង​កម្មវិធី​នោះ​ផង ស្រាប់​តែមាន​យុវជន​ម្នាក់​ពាក់អាវ​ក្រហម បាន​ដើរ​ក​មកឈរ​ក្បែរ​របង​ផ្ទះ​កន្លែង​រាំ​ធុងបាស់ ។ មួយសន្ទុះ​ក្រោយមក ក៏មាន​សម្លេង​គ្រាប់បែក​ផ្ទុះ​តែម្តង បណ្តាលអោយ​មនុស្ស ប្រុស ស្រី ចំនួន​៦​នាក់ រងរបួស​ធ្ងន់ និង ស្រាល ។ ​

ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ខេត្ត​បង្អែក​ខេត្តកំពង់ឆ្នាំង ។​ ​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​អោយដឹងថា ជនដៃដល់​ដែល​គប់​គ្រាប់បែក​មកលើ​ផ្លូវ​ខាងមុខផ្ទះ​កន្លែង​រាំវង់​កំសាន្ត​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ហើយ​ជនសង្ស័យ​នេះ​

ឈ្មោះ កូវ ធី​ម ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បើតាម ចម្លើយសារភាព​បានអោយ​ដឹងថា ជនសង្ស័យ​បាន​ទៅ​ឃ្វាល​គោក៍​ប្រទះឃើញ​គ្រាប់បែក​រួច​រើស​យកមក​ទុក​អស់​រយៈពេល​ប្រមាណ​ជាង​២​ខែ​មកហើយ លុះដល់​ថ្ងៃកើតហេតុ​គេ​ក៍​យក​គ្រាប់បែក​មក​គប់​ទៅលើ​មនុស្ស​ដែល​មកពី​ភូមិ​ផ្សេង ខណៈដែល​កំពុង​ឈរ​នៅលើ​ផ្លូវ​

ខាងមុខផ្ទះ​តែម្តង ។ ​អធិការ​រូបនេះ​បាន​បន្ត​អោយដឹងថា​ជនរងគ្រោះ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤​នេះ បាន​ស្លាប់​ម្នាក់​ខណៈ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ភោគ ខាត់ ភេទ​ប្រុស អាយុប្រមាណ​៦៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។​ ​ដោយ សុខ គឹម​សៀន10371500_628307610593983_9083065229583154130_n 10417660_628307753927302_8583909163740772306_n 10341467_628307700593974_2599830760819792923_n