​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ងួន គឿន​ស្នងការ​នគ​បាល​ខេត្តរតនគិរី បាន​ដឹកនាំ​កម្លាំង​គោរព​ទង់ជាតិ​នឹង​អប់រំ​ពង្រឹងកម្លាំង​បំពេញ​ទួ​រ​នាទី​បំរើ​ប្រជា​ពលរ​ដ្ឋ

0

 

ខេត្តរតនគិរីៈលោកឧម្តមសេនីយ៍ត្រីងួន គឿនស្នងការនគរបាលខេត្តរតនគីរីបានដឹកនាំកម្លាំងគោរពទង់ជាតិនិងអបរំពង្រឹងកម្លាំងបំពេញទួរនាទីបំរើប្រជាពលរដ្ឋអោយបានល្អប្រសើនិងត្រួតពិនិត្យមើលសកម្មភាពក្រុមថ្ងៃច័ន្ទស្លៀកពាក់ខ្មៅ។

នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី0៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោកឧត្តមនីយ៍ត្រី ងួន គឿនស្នងការនគរបាលខេត្តរតនគិរីបានដឹកនាំកម្លាំងទាំងអស់គោរពទង់ជាតិ។កន្លងមកនៅថ្ងៃច័ន្ទដើមសប្តាហ៍លោកឧត្តមនីយ៍តែងតែប្រមូលកម្លាំងនគរបាលទាំងអស់អោយគោរពទង់ជាតិមិនដែលខានឡើយដើម្បីគោរពវិញ្ញាណខ័ណ្ណដល់បុព្វបុរសខ្មែរយើងដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។ឈ្លាតឱកាស់នោះដែលោកស្នងការបានមានប្រសាសន៍ថា ណែនាំដល់មន្ត្រីក្រោមឱវាតទាំងអស់ត្រូវខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដើម្បីបំរើដល់ប្រជាពលរដ្ឋទោះបីត្រូវជូបការលំបាកយ៉ាងណាក្តីត្រូវមានអត្តចរិកសភាពរៀបសាតែមានចិត្តមុឺងម៉ាត់ចំពោះការងារ។ទោះបីកម្លាំងយើងធ្លាប់ជូបប្រទះនិងការងារចម្រូងចម្រាសស្មុគស្មាញយ៉ាងណាក្តីយើងទាំអស់គ្នាប្រឹងប្រែងតស៊ួអនុវត្តន៍ភារកិច្ចឲ្យបានជោគជ័យជាបណ្ដើរៗ។photo_2016-07-07_06-13-18 photo_2016-07-07_06-13-14 photo_2016-07-07_06-13-10

លោកស្នងការបានបន្តទៀតថាសូមអោយកម្លាំងសមត្ថកិច្ចទាំងអស់ជួយពិនិត្យមើលពួកក្រុមថ្ងៃច័ន្ទស្លៀកពាក់ខ្មៅដែលកន្លងមកថ្មីៗនេះតែងបង្ករភាពអុកឡុកធ្វើអោយសង្គមវឹកវរច្របូកច្របល់បង្កររំខានដល់សណ្ដាប់ធ្នាប់សង្គមនៅតាមបណ្ដាលខេត្តនានាក៍ដូចជាទូទាំងប្រទេសផងដែរ។ដូច្នេះយើងត្រូវតែមានវិធានការទប់ស្កាត់នូវរាល់សកម្មភាពផ្សេងៗរបស់ពួកគេដើម្បីជៀសវាងមានបញ្ហានៅក្នុងសង្គម។ដើម្បីផ្ដល់សេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋព្រោះពួកគាត់សង្ឃឹមលើសមត្ថកិច្ចយើងទាំងអស់គ្នា៕ ដោយ៖ យក្ស ឡោម