រដូវ​បេះ​ផ្សិត​ប៉ក​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​លំផាត់​

0

ខេត្តរតនគិរី៖ ផ្សិតប៉កជាប្រភេទរុក្ខជាតិមួយបែបរៀងមូលដូចគ្រាប់ឃ្លីដែលដុះនៅលើល្បាយដីខ្សាច់លាយគ្រួស កើតនៅតាមតំបន់ផ្សេងៗដាច់ស្រយាលដោយឡែកនៅខេត្តរតនគិរី ផ្សិតមួយប្រភេទនេះសំបូរកើតនៅតំបន់ព្រៃឈើធម្មជាតិ ដូចជាព្រៃខ្លុងព្រៃផ្ចឹក ជាដើម ។បើតាមការឲ្យដឹងពីស្ត្រីឈ្មោះ ជឿន ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់បានឲ្យខេមរាដឹងថា តាមគាត់ចំណាំ ក្រោយពីមានភ្លៀងធ្លាក់ដំបូង៤ទៅ៥ដងក្នុងខែមិថុនានេះ ជារៀងរាល់ឆ្នាំ ផ្សិតប៉កតែងដុះត្រៀបត្រា ជាពិសេសនៅតាមតំបន់ទំនាប។ ស្ត្រីរូបនេះបានបន្តទៀតថា ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់រស់នៅភូមិឃុំខាងលើបានផ្អើល ភ្លូកទឹកភ្លូកដីដោយពីដឹងថា ហាងឆេងផ្សិតប៉កឡើងផ្លៃ នាំគ្នាសំរុកចូលព្រៃស្ងាត់ភូមិដើម្បីទៅរកបេះផ្សិតមកលក់ឲ្យឈ្មួញកណ្តាលដែលគេទទួលទិញស្រាប់។ ហើយក្នុងមួយថ្ងៃពួកគេម្នាក់ៗ បេះផ្សិតបានចាប់ពី១០ទៅ២០គីឡូក្រាម មកលក់ឲ្យឈ្មួញក្នុងមួយគីឡូក្រាមតម្លៃ៣០០០រៀលតាមហាងឆេងឡើងចុះឆ្នាំទៅហាងឆេងផ្សិតប៉កមានតម្លៃខ្ពស់ជាងឆ្នាំនេះ។

លោក តាំងនី ជាឈ្មួញកណ្តាល បានឲ្យដឹងថា លោកទទួលទិញផ្សិតប៉កពីប្រជាពលរដ្ឋដើម្បីទៅលក់បន្តនៅឯស្ងាច់ ខេត្តឧត្តមានជ័យ ក្នុងមួយថ្ងៃលោកទិញបាន២ទៅ៣តោន ហើយក៍មិនមានតែលោកម្នាក់ឯងនោះទេដែលមកទទួលទិញមានឈ្មួញជាច្រើននាក់សំរុកចូលដណ្តើមគ្នាទិញ។ប្រជាពលរដ្ឋសប្បាយចិត្តប្រមូលផ្សិតលក់ ដែលជាមុខរបរបន្ទាប់បន្សំរបស់ពួកគាត់ក្រៅពីធ្វើស្រែចំការ៕ដោយ៖ យក្ស ឡោម

 

2 photo_2016-06-07_18-35-49 photo_2016-06-07_18-35-36 photo_2016-06-07_18-35-40 photo_2016-06-07_18-35-46