អភិបាលខេត្ត​កំពង់ធំ​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ជូន​ដំណើរ​ទ័ព​ទៅ​ប្រាសាទព្រះវិហារ​

0

កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការ រួមទាំង ព្រះសង្ឃបាន អញ្ចើញមកជូនដំណើរទ័ព របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទៅបំពេញ ប៉េសកកម្មចូលរួមឈរជើង ការពារបន្ទាត់ព្រំដែនកម្ពុជា ថៃ តាមផែនការរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដើម្បីបោះជំហ៊ានឈានទៅកាន់សមរភូមិមុខប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិត គូរពីជីវភាពរបស់កងយោធពលខេមរៈភូមិន្ទ ជុំវិញបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ឡាវ ថៃ និងបានយកចិត្តទុក ដាក់បំផុតមកលើកងកម្លាំងដែលបានមកឈរជើងនៅសមរភូមិ ឲ្យទទួលទានគ្រប់គ្រាន់ មានថ្នាំសង្កូវ មានប្រាក់ម្ហូបឧបត្ថម្ភប្រចាំថ្ងៃរបស់កងទ័ព ក្នុងនោះដែរឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានអគុណដល់អភិបាលខេត្តកំពង់ធំ និងអភិបាលស្រុកគ្រប់ស្រុកក្រុង និងប្រធានមន្ទីរទាំងអស់ជុំវិញខេត្ត ដែលបាននាំ យកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ មកប្រគល់ជូនអង្គភាពតំបន់សឹករងកំពង់ធំ និងបានប្តេជ្ញាចិត្តថា យើងខ្ញុំទាំងអស់គ្នាជាយោធិននៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាតគោរពតាមបទបញ្ជារបស់ថ្នាក់លើក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលថ្នាក់លើបានប្រគល់ យើងខ្ញុំស៊ូលះបង់សេចក្តីសុខក្នុងក្រុមគ្រួសារផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់សង្គមជាតិ និងប្រជាជន។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពសាលាខេត្តកំពង់ធំ បានណែនាំនិងកោតសរសើរ ដល់ប្អូនដែលជាយុទ្ធជន ប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត ដើម្បីជាតិមាតុភូមិ នាសមរភូមិមុខ រស់នៅចេះសាមគ្គីគ្នា និងរក្សាសុខភាពល្អហើយស្រឡាញ់គ្នាដូចបងដូចប្អូន ។
ដោយ ប៊ុន រដ្ឋា

asset (13) asset (9) asset (8) asset (6) asset (5) asset (4) asset (3) asset (2) asset (2) - Copy 13346427_1737916889780710_9186885500070732051_n 13 12 11