​អាជ្ញាធរ​អគ្គិសនី​បា​នប​ញ្ជុះ​តំលៃ​ភ្លើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ស្រុក​ស្ទោង

0

កំពង់ធំៈ កាលពីថ្មីកន្លងមកនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ជាពិសេសឃុំកំពង់ចិនត្បួង បានផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរ ខេត្តកំពង់ធំ ជួយសម្រួលដោះស្រាយ ពីបញ្ហាតំលៃភ្លើងដែលកំពុងតែស្ថិតស្ថេរ១៥០០រៀល ខណៈពេលដែលនៅក្នុងស្រុក ស្ទោងដូចគ្នា ប៉ែកខាងកើត និងប៉ែកខាងលិច នៃថ្នល់ជាតិលេខ៦ តំលៃភ្លើងបានចុះនៅត្រឹម៨០០រៀលក្នុងមួយគីឡូវ៉ាតម៉ោង តែអ្នកនៅចំកណ្តាលទីរួមស្រុកបែរជាភ្លើងថ្លៃ១៥០០រៀល។
តែក្រោយពីមានការសំណូមពរដ៏ទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តកំពង់ធំ ដែលបានដឹកនាំការប្រជុំដោយឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានជួយសម្រួល ដល់អាជ្ញាធរអគ្គិសនីដើម្បីឲ្យជួយតាមការជាក់ស្តែង ទើបបានចាត់ប្រជុំដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៦ នៅក្នុងវត្តព្រះនាង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានជួយដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង និងបានដោះស្រាយ បញ្ហាអគ្គិសនីនៅស្រុកស្ទោង ជាមួយបងៗតំណាងអាជ្ញាធរអគ្គិសនី ដែលបានទទួលលទ្ធផល ប្រជាពលរដ្ឋអាចទទួលបានទី១ អាជ្ញាធរអគ្គិសនី បានបញ្ជុះតម្លៃលក់អគ្គិសនីនៅស្រុកស្ទោងពី១៥០០៛ ក្នុង១គីឡូមកនៅ ត្រឹម ១៣០០៛ ដែលជាតំលៃបណ្តោះអាសន្នចាប់ពីខែមិថុនាឆ្នាំ២០១៦នេះតទៅរហូតដល់មានប្រភពថ្មី ពី EDCសៀមរាប ទី២ ប្រាក់កក់ភ្ជាប់ចរន្ធ សំណូមពរអោយអ្នកកាន់អាញ្ញាប័ណ្ណផ្គត់ផ្គង់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីតារាងតម្លៃ ដែលកំណត់ក្នុងច្បាប់ ដល់ប្រ/ពទូទៅ ហើយមិនអាចយកលើសតម្លៃកំណត់បានទេ ទី៣ ការដាច់ភ្លើងញឹកញាប់ដោយមូលហេតុខ្សែបញ្ជូន រងមានចំងាយឆ្ងាយពេកអាចប៉ះពាល់មកពីអាកាសធាតុ កក្តាធម្មជាតិ ផលប៉ះពាល់ដើមឈើ សត្វស្លាប និងបញ្ហាផ្សេងៗទៀត ដែលតម្រូវអោយប្រជាពលរដ្ឋជួយសហការសំអាត ដើមឈើ ដែលនៅក្បែៗនោះ ទី៤ ករណីនាឡិការដើរលឿនខុសប្រក្រតី អាចកុងទ័រខូច ឬ ការប្រើប្រាស់ច្រើន ឬការតបណ្តាញ មិនបានត្រឹមត្រូវតាមបច្ចេកទេស ករណីនេះសូមអោយប្រជាពលរដ្ឋដាក់ពាក្យតាមរយះភូមិ ឃុំ ដើម្បីអោយអ្នកបច្ចេកទេសចុះទៅពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ អោយបានត្រឹមត្រូវ ។
ប្រជាពលរដ្ឋរីករាយសប្បាយចិត្ត ក្រោយពីមានដំណោះស្រាយដ៏ល្អ ដែលពួកគាត់អាចទទួលយកបាន ក្រោមការយកចិត្ត ទុកដាក់ពីសំណាក់អាជ្ញាធខេត្តកំពង់ធំ និងអាជ្ញាធរអគ្គិសនី អាជ្ញារឃុំក្នុងបំរើតាមការសំណូមពរ សេវាករផ្គត់ផ្គង់អគ្គិសនី និងខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់មួយចំនួនដើម្បីបំរើផលប្រយោជន៏ជូនបងប្អូនប្រជាពលរដ្ឋ។
ដោយ ប៊ុន រដ្ឋា

11221 1122 131 113 112 12 11