ឃុំ​ពីរ ក្នុងស្រុក​ទឹកឈូ ខេត្តកំពត និង​មាន​ទឹកស្អាត ប្រើប្រាស់​ក្នុងពេល​ខាងមុខនេះ​

0

 

កំពត÷ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ឃុំពីរ គឺឃុំកំពង់សំរោង និង ឃុំព្រៃឃ្មុំ ក្នុងស្រុកទឹកឈូ និងមានទឹកស្អាតសម្រាប់ប្រើប្រាស់ នាពេលខាងមុខនេះ ដូចទីប្រជុំជន ក្រុងកំពតដែរ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងបែបនេះនៅក្នុងពិធីអញ្ចើញជាគណអតីបតី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានគម្រោងថវិកា សរុបចំនួប្រមា ២១,១៣០,០០០ ដុល្លា ( ម្ភៃមួយលាន មួយរយសាមសិបពាន់ ដុល្លា ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណង ដ៏ថ្លៃថ្លារបស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA នៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៦ បានប្រារព្ធធ្វើពិធីស្ថិតនៅភូមិអូរតូចសង្កាត់អណ្ដូងខ្មែរក្រុងកំពត និងមានកាអញ្ចើញចូលរួមពីឯកឧត្តម គូម៉ាម៉ារូ-យូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ ។ឯកឧត្តម ចាន់ ចេស្ដា អភិបាល នៃគណៈអភិបាលខេត្តកំពតបានអោយដឹងដែរថា ការអនុវត្តសាងសង់នេះមានរយៈពេលជាងពីរឆ្នាំ ដែលត្រូវបញ្ចប់ នៅខែសីហា ឆ្នាំ២០១៨ ហើយការសាងសង់ចែកចេញជាបីផ្នែក : ១-ប្រព័ន្ធផលិតកម្ម ដែលមានសមត្ថភាពផលិតបាន ៧៥០០ម៉ែត្រគុបក្នុង១ថ្ងៃ ទី២-ការងារលទ្ធកម្ម ឧបករណ៍ សម្ភារៈ បំពាក់មន្ទីរពិសោធន៍គុណភាពទឹក ឧបករណ៍មេកានិច សម្ភារៈតបណ្ដាញចូលផ្ទះ សម្រាប់គ្រូសារប្រេជាជន ក្រីក្រចំនួន៩០០តំណ ទី៣-ការបណ្ដុះបណ្ដាលបច្ចេកទេសគម្រោងប្រព័ន្ធផលិតកម្មថ្មី ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ទៀតថា គម្រោងថ្មីនេះ សង្ឃឹមថាអាចពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជូនប្រជាជនប្រើប្រាស់ក្នុងទីក្រុងកំពតទាំងមូលដោយមិនមានការខ្វះខាត ៕  FB_IMG_1465869302030 FB_IMG_1465869294846 FB_IMG_1465869272291 FB_IMG_1465869305968