​រថយន្ដ​ឡិច​សី​ុ​ស​RX300​បើក​បុក​រថយន្ដ​កាមរី​ហាយ​ព្រី​ធ​ពីក្រោយ​និង​បន្ត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៤​ផ្ទាំង​

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដឡិចសីុសRX300មួយគ្រឿងក្នុងល្លឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្ដកាមរីហាយព្រីធពីក្រោយពេញហើយបន្តទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន៤ផ្ទាំងនិងរថយន្ដរងការខូចខាតទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស នៅចំណុចខាងមុខភោជនីដ្ឋាន ប៉ោកី ស្ថិតក្នុងសងមកាត់ បឹងកេងកងទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានជុះវិញកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្ដកាមរីហាយព្រីធ ពណ៍សរ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកឡិចសីុសRX300 ពណ៍សរ ពាក់ស្លាកលេខ ភ្នុំពេញ2AH-4532 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា បើកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដកាមរីហាយព្រីធពីពេញទំហឹងបណ្ដាលរងការខូចខាត ហើយរថយន្ដនៅមិនអស់ល្បឿនរេចង្កូតបន្តទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន៤ផ្ទាំងទើបទៅមុខលែងរួច។
ក្រោយកើតហេតុម្ចាស់រថយន្ដបង្កបានចុះពីរថយន្ដបំរ៉ុងគេចខ្លួនតែត្រូវប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច។ក្រោយមកកម្លាំងជំនាញបានជុះធ្វើការវាស់វែងយករថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមនិតិវុធីច្បាប់៕photo_2016-07-16_06-42-38 photo_2016-07-16_06-42-29 photo_2016-07-16_06-42-33