​ក្មេងប្រុស​ម្នាក់ ឡើង​ចាប់​សត្វព្រៃ​លើ​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​ឆក់​ស្លាម​ភ្លាមៗ​

0

 

(ព្រះវិហារ)៖ ក្មេងប្រុសម្នាក់បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបានឡើងចាប់សត្វព្រៃនៅលើបង្គោលភ្លើង។ហេតុការណ៍គួរឲ្យអាសូរនេះ កើតឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចអូរប្រាប ស្ថិតក្នុងភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសម្នាក់ឈ្មោះ ឡាន់ ផល្លា អាយុ១៣ឆ្នាំ បានឡើងចាប់កូនសត្វព្រៃនៅតាមបង្គោលភ្លើង ខណៈពេលដែលកំពុងឡើងនោះ ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រូសារសព ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕photo_2016-07-19_09-46-23 photo_2016-07-19_09-46-21 photo_2016-07-19_09-46-18 photo_2016-07-19_09-46-15