បុរស​ម្នាក់​ជា​មុខ​ស​ញ្ញ​លួច​គោ​កាប់សាច់​លក់បាន​រត់គេច​ខ្លួន​ជាច្រើន​ឆ្នាំ​ត្រឡប់មកវិញ​ជាប់​ខ្នោះ​សម​ត្ត​កិច្ច​

0

ខេត្តរតនគិរី៖ បុរសម្នាក់ជាមុខសញ្ញាលួចគោកាប់សាច់លក់រត់គេចខ្លួនជាច្រើនឆ្នាំត្រូវបានសមត្ថកិច្ចនគបាលស្រុកវើុនសៃចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តរតនគិរី។ទាក់ទិនទៅនឹងរឿងខាងលើនេះសមត្ថកិច្ចនគបាលស្រុកវ៉ើនសៃបានឲ្យដឹងថាជនសង្ស័យមានឈ្មោះរៀន ពិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទីព្រឹក ចាប់នៅចំណុចភូមិឡាមើយ ឃុំប៉ុង ស្រុកវើុនសៃខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចគោប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើ ចំនួន១ក្បាលអារសាច់លក់តាំងពីឆ្នាំ២០១៣កន្លងទៅនេះហើយបានរត់គេចខ្លួនបាត់។មន្ត្រីនគបាលដដែលបានបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើចាប់តាមដីកាលេខ០២ចុះថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦ ចេញដោយលោកសួស ឡា ចៅក្រមសើុបសួរសាលាដំបូងខេត្តរតនគិរី។photo_2016-07-24_15-16-47

នៅក្នុងនោះដែរសមត្ថកិច្ចមិនបានបញ្ជាក់ថាបក្សពួកក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ គ្រាន់តែឲ្យដឹងទៀតថាជនសង្ស័យខាងលើធ្លាប់មករកស៊ី និងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើរួចបានរត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំទើបត្រឡប់មកវិញបានចំនួន៧-៨ថ្ងៃ ត្រូវបានសមត្ថកិច្ចនគបាលស្រុកវ៉ើនសៃសហការជាមួយតំណាងអយ្យការសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ដោយ យក្ស ឡោម