គ្រួសារ​យុ​ទ្ឋ​ជន​ការពារ​ព្រំដែន​ចំនួន​១៥​គ្រួសារ​របស់​អង្គភាព​វី​រះ​សេនា​តូច​រៀបរយ​លេខ​១​ទទួល​អំ​ណោ​ច​ឧ​ត្ត​ម​សេនិយ​ត្រី សោម ស៊ុន​និង​សហការី

0

កំពង់ធំ = ក្រុមគ្រួសារយុទ្ឋជនការពារព្រំដែនចំនួន១៥គ្រួសាររបស់អង្គភាពវីរះសេនាតូចរៀបរយលេខ១នៃ តំបន់ប្រតិបត្តិកការសឹករងកកំពង់ធំ ដែលរស់នៅក្នុងទីតាំងបន្ទាយនៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានទទួលអំណោយ Image2ដោយសារតែស្វាមីពួកគាត់កំពុងជាប់បំពេញភារកិច្ចការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។
នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមិថុនាឆ្នាំ២១០៦ ត្រូវបានលោក ឧត្តមសេនីយត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ ចុះសាកសួរសួរសុខទុក្ខ និងនាំយកនូវអំណោយដែលឧបត្ថម្ភដោយឯឧ អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ទៅផ្តល់ជូនគ្រួសារទ័ពដែលបានចុះពេញភារកិច្ចការពារព្រំដែន កម្ពុជា ថៃ ចំនួន ១៥គ្រួសារ ក្នុងនោះមានអង្ករ ១៥បេតូច និងមី២កេះធំ ព្រមទាំងថវិការសរុប ៦០ម៉ឺនរៀល ដែលផ្តល់ជូន ក្នុង ម្នាក់ៗទទួលបាន អង្ករ២២គីឡូក្រាម មី ០១កេស និងថវិការចំនួន៤ម៉ឺនរៀល។Image7
លោកឧត្តមសេនីត្រី សោម ស៊ុន បានមានប្រសាសន៍សំណេះសំណាលនិងផ្ដាំផ្ញើរដល់គ្រួសារទ័ពដែលរស់នៅក្នុងអង្គភាពទាំង១៥គ្រួសារថា ត្រូវតែមានការប្រុងប្រយ័ត្នចំពោះកូនចៅ តូចៗ ក្នុងក្រុមគ្រួសារអោយបានខ្ចាប់ខ្ចួន ថែរក្សារសុខភាពអនាម័យខ្ពស់ អប់រំ ណែនាំកូនចៅអោយប្រព្រត្តឹអំពើល្អ ជៀសអោយផុតពី អំពើអាក្រក់ផ្សេងៗ ព្រោះស្វាមីបានកំពុងតែបំពេញភារកិច្ចនៅសមរភូមិមុខបានសុខសប្បាយពុំមានអ្វីព្រួយបារម្ភឡើយ ដូច្នេះក្នុងនាមជាភរិយាល្អ និងស្វាមីល្អត្រូវតែបំពេញកាតកិច្ចក្នុងការមើថែថែក្រុមគ្រួសារ នៅខាងក្រោយអោយបានល្អ ចំណែកអំណោយថ្ងៃនេះថ្វីត្បិតតែមានចំនួនតិចតួចក្ដី ក៏អាចជួយ យើងបានមួយគ្រាពេលដែលយើងជាប់ដៃមិនអាចចេញទៅប្រកបមុខរបរបាន។Image4
ស្ដ្រីម្នាក់តំណាងអោយក្រុមគ្រួសារទាំង១៥ បានថ្លែងអំណរគុណនិងជូនពរចំពោះ លោកឧត្តមសេនីត្រី សោម ស៊ុន និងសហការី ដែលបានជួយជាអំណោយដល់ក្រុមគ្រួសារយើងខ្ញុំទាំង១៥នាក់ដែលកំពុងតែមានជីវភាពខ្វះខាតក្នុងជីវភាព បានទាន់ពេលវេលា និងជូនពរ ចំពោះម្ចាស់អំណោយក្នុងការប្រកបកិច្ចការឬបំពេញភារកិច្ចអ្វីបានលទ្ធផលល្អគ្រប់ភារកិច្ច៕ប៊ុន រិទ្ធី Image11