​ឪពុក​ស្ត្រី​ឆ្កួត​ដោយសារ​ថ្នាំញៀន​ដង្ហោយ​រក​ជំនួយ​ខណៈដែល​ជីវភាព​ខ្វះមុខខ្វះក្រោយ​៖

0

ខេត្តស្វាយរៀង៖ មានរឿងរ៉ាវគួអោយភ្ញាក់ផ្អើលមួយដោយសារមានស្ត្រីម្នាក់ប្រើប្រាស់ថ្នាំញៀនហួសកំរិតក្លាយទៅជាមនុស្សឆ្កួតហើយត្រូវដាក់ច្រវ៉ាក់ជើងស្ថិតនៅភូមិខ្នុរខាង
ជើងឃុំស្វាយអង្គស្រុកស្វាយជ្រំនេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលព្រឹកថ្ងៃទី២៥ខែមិថុនានេះ។ ពលរដ្ឋនៅឃុំស្វាយអង្គបានប្រាប់ថាស្ត្រីដែលប្រើប្រាស់ថ្នាំញៀនហើយក្លាយទៅជាមនុស្សឆ្កួតនេះមានឈ្មោះឃួន សីុនឿន អាយុប្រមាណជាង២០ឆ្នាំ។គ្រួសារនេះមានឪពុកចាស់ឈ្មោះឃួន យ៉េតអាយុ ៧១ ឆ្នាំប្រពន្ធស្លាប់កាលពី៣ឆ្នាំមុន មានកូន៧នាក់បានរៀបការចេញទៅរស់នៅឆ្ងាយអស់ដោយទុកអោយតាយ៉េតមើលថែរក្សាកូនស្រីឆ្កួត និងចៅប្រុសម្នាក់ដែលជាកូនរបស់ស្ត្រីឆ្កួតនោះ។ photo_2016-07-27_07-26-12 photo_2016-07-27_07-26-19ពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថានាងឃួនសុីនឿនជារៀងរាល់ថ្ងៃដេកផ្ទាល់ដីសក់ក្បាលកន្ទ្រើង មិនដែលងូតទឹក ការហូបចុកក៏ពិបាក
ព្រោះស្ត្រីនេះកាចណាស់បើប្រលែងអោយដើរនិងទាញប្រនុង កាំបិតដេញវាយគេទើបសំរេចចិត្តចាប់ដាក់ច្រវ៉ាក់បែបនេះទៅ។ ពលរដ្នបានបន្តទៀតថាសុីនឿនធ្លាក់ខ្លួនបែបនេះដោយសារទៅរកសុីនៅឯទីក្រុងឆ្ងាយពីផ្ទះចោលឪពុកម្តាយចាស់ៗពេលត្រលប់មកស្រុកកំណើតវិញស្រាប់តែនាំមកនូវសារធាតុញៀនមកជាមួយនិងកូនប្រុសម្នាក់ធ្វើឪពុកកាន់តែពិបាកណាមួយខ្លួនចាស់ជរាណាមួយត្រូវមើលចៅនិងមើលកូនឆ្កួតទៀតទុក្ខប៉ុនភ្នំធ្លាក់លើ់គាត់ជាឪពុកទួលរែកយ៉ាងលំបាកវេទនារកទីបំផុតគ្មាន។photo_2016-07-27_07-26-07 photo_2016-07-27_07-26-23
លោកតាឃួនយ៉េតដែលកាន់តែជរាទៅហើយនោះសូមធ្វើការអំពាវនាវរកសប្បុរសជនពិសេសសម្តេចតេជាហ៊ុនសែននិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីដែលសម្តេចទាំងពីរតែងតែជួយដល់អ្នកក្រីក្រទុរគត គ្មានទីពឹងជាដើមហើយគ្រួសារតាយេតកំពុងជួបនូវទុក្ខលំបាកខ្លាំងណាស់ទាំងជីវភាពរកព្រឹកខ្វះល្ងាចត្រូវមើលថែចៅនិងកូនឆ្កួតទៀត។លោកតាយ៉េតក៏បានអំពាវនាវដល់បណ្តាអង្គការដែលទទួលយកជនបន្សាបគ្រឿងញៀនសូមជួយយកកូនស្រីគាត់ទៅមណ្ឌលអប់រំកែប្រែផង។