​បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​បុក​គ្នា​ជាមួយ​រថយន្ត​ហី​យ៉ាន​ដាយ​ដឹក​សី​ុ​ម៉​ង់​បណ្តាល​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម៌

0

ភ្នំពេញ ៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នៅចំកណ្តាលផ្លូវ ខណៈ រូបគេជិះម៉ូតួមួយគ្រឿងចេញពីផ្ទះហើយវ៉ារថយន្តមួយគ្រឿងក៏ជ្រុលបុកជាមួយរថយន្តហីុយ៉ានដាយមួយគ្រឿងដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង កាលពីវេលាម៉ោង ១០នឹង៣០នាទី ព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ ២០ អា ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បុរសដែលស្លាប់ក្ន៧ងហេតុការណ៍ខាងលើនេះមានឈ្មោះ សំ រតនៈ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ នៅភូមិក្រពើទ្រោម សង្កាត់រលួសខណ្ឌដង្កោ បានជិះម៉ូតូម៉ាក សេ១២៥ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH 5300 ជិះពីលំនៅដ្ឋានឡើងតាមបណ្តោយផ្លូវលេខ ២០អា ទិសដៅពី លិចទៅកើតឆ្ពោះមករង្វង់ដីក្រហម លុះមកដល់កន្លែងកើតហេតុក៏ស្រាប់ជ្រុលបុកពេញទំហឹងជាមួយរថយន្តម៉ាក ហីុយ៉ានដាយ ពណ៌ក្រហម ពាក់ស្លាកលរខ ភ្នំពេញ 3D 1307 ដែលកំពុងបើករបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឈ្មោះ សំ រតនៈ បោកក្បាលនឹង ក្បាលរថយន្ត ធ្លាក់ចេញពីម៉ូតូ ត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកថយន្តបន្តអូសម៉ូតូនៅក្រោមរថយន្តជាង២០ម៉ែត្រ ។ សមត្ថកិច្ចបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្ត ហីុយ៉ានដាយឈ្មោះ ឈ្មោះ រុល វិនដា ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ជាប់ភ្លាមៗ ហើយនាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិរដ្ឋបាលរលួស ខណ្ឌដង្កោ ។ សមត្ថកិច្ចបញ្ជាក់ថា ជុំវិញករណីនេះនគរបាលចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញបានសហការជាមួយមន្ត្រីជំនាញខណ្ឌដង្កោ វាស់វាងអូសយករថយន្តនឹងម៉ូតូយកទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕photo_2016-07-27_07-27-43 photo_2016-07-27_07-27-50 photo_2016-07-27_07-27-59 photo_2016-07-27_07-27-13