​រត់​ឆ្លងថ្នល់​គិតថា​ឲ្យ​ផុត​គ្រោះថ្នាក់​តែ​រថយន្ត​នោះ​មិន​បន្ថយល្បឿន​គោរព​ស្លាក់ស​ញ្ញាក៍​បុក​បុរស​ម្នាក់​ស្លាប់​យា​៉​ង​រន្ធត់​

0

 
ខេត្តពោធិ៍សាត់៖បុរសម្នាក់ត្រូវរថយន្តសាំយ៉ុង១២កៅអីបុកស្លាប់នៅលើកណ្ដាលផ្លូវជាតិលេខ០៥មើលទៅសាកសពគួឲ្យរន្ធត់ជាទីបំផុតខណៈដែលបុរសនេះរត់ឆ្លងផ្លូវគាប់ជូននិងរថយន្តនោះដល់ទីប្រជុំជនមិនបន្ថយល្បឿនក៍បុករូចតៃកុងក៍បានរត់គេចខ្លួនបាត់ទុកតែរថយន្តបង្ករប៉ុណ្ដោះ។ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង១និង១០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក អេង គឹមហួរនាយប៉ុស្ត៍នគរបាលរដ្ឋបាលមូលដ្ឋានគ្រប់គ្រង់ទីនោះបានឲ្យដឹងថា៖ជនរងគ្រោះ
ឈ្មោះចិក ហេន អាយុ៣៩ឆ្នាំភេទ ប្រុស ជាតិ ខ្មែរ លំនៅភូមិបន្ទាយក្រងឃុំ អន្លង់ត្នោតស្រុកក្រគរ ខេត្ត ពោធិសាត់។ លោកបន្តពីឧប្បហេតុដ៍រន្ធត់នេះថា នៅមុនពេលកើតហេតុជនរងខាងនោះ បានធ្វើដំណើរមកពីខាងត្បូងផ្លូវជាតិលេខ០៥ដោយស្លៀកខោខ្លីខ្លួនទទេ ។ លុះមកដល់ចំនុចកើតហេតុខាងលើត្រង់ចន្លោះគីឡូមែ៉ត្រលេខ១៥៧និង១៥៨ ជនរងគ្រោះបានរត់ឆ្លងផ្លូវ ដោយគិតថាអាចរត់ឆ្លងផុតពេលដែលរថយន្តកំពុងចរាចរណ៍ឆ្លងកាត់មកពីខាងឆ្វេងដៃ ព្រោះទីនោះមានស្លាកបន្ថយល្បឿន ។ ស្រាប់តែបុរសនេះរត់បានត្រឹមពាក់កណ្ដាលផ្លូវត្រង់ចំនុចកណ្ដាលទ្រូងផ្លូវជាតិលេខ០៥ មានរថយន្តសាំយ៉ុងព័ណ៍សមួយគ្រឿង១២កៅអី ពាក់ស្លាកលេខពោធិ៍សាត់ 2A . 14-77 បានចរាចរណ៍បោះពួយមកពីទិសខាងលិចឆ្ពោះទៅកើតដោយមិនបន្ថយល្បឿនឡើយ ក៍បានបុកចំបុរសរងគ្រោះកំពុងឆ្លងផ្លូវនោះមួយទំហឹង បណ្ដាលឲ្យស្លាប់លើទ្រូងផ្លូវ ភ្លាមៗតែម្ដង ដែលមើលទៅគួឲ្យរន្ធត់ជាទីបំផុត ឯជនបង្ករបើទោះគេស្គាល់អត្តសញ្ញាណហើយក្ដី ក៍បានរត់ចោលរថយន្តគេចខ្លួនបាត់។IMG_0811 IMG_0805 IMG_0806
នគរបាលចរាចរណ៍ស្រុកក្រគរទៅទីតាំងកើតហេតុភ្លាមៗ ក៍បានឲ្យដឹងថា៖ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំពោះរថយន្តត្រូវបានយកទៅកាន់អធិការដ្ឋាននគរបាលស្រុកក្រគរជាបណ្ណោះអាសន្នបន្ទាប់ពីវាស់វែងរកខុសត្រូវរូច៕