​ជនជាតិ​អង់គ្លេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​ក្រុងព្រះសីហនុ​

0

ខេត្តព្រះសីហនុ សាកសពបុរសជនបរទេសម្នាក់ដែលរាងកាយមានសភាពស្គមស្គាំងស្បែកដណ្តប់ឆ្អឹងត្រូវបានអ្នកគ្រប់គ្រងផ្ទះសំណាក់ប្រទះឃើញដេកស្លាប់ដោយមិនដឹងមូលហេតុនៅលើឥដ្ឋការ៉ូក្បែរគ្រែដេកក្នុងបន្ទប់លេខ៥ផ្ទះជួលនៅម៉ោងប្រមាណ៧យប់ថ្ងៃទី២៦មិថុនាស្ថិតនៅក្រុមទី១៧ភូមិ៤សង្កាត់លេខ៤ក្រុង_ខេត្តព្រះសីហនុ។សមត្ថកិច្ចបានប្រាប់ថាសាកសពនេះមានឈ្មោះWILLIAM RICHARD STIVEN ភេទប្រុស អាយុ៦១ឆ្នាំ(កើតថ្ងៃទី ២០.០៣.១៩៥៥ )សញ្ជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 099029745 សុពលភាពដល់ថ្ងៃទី ២៧.១២. ២០១៧ ។សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ជនបរទេសខាងលើបានចូលមកស្នាក់នៅផ្ទះជួលឈ្មោះ SWISS GARDEN នេះនៅថ្ងៃទី ១៩.០៦.២០១៦ ។photo_2016-07-27_16-16-50 photo_2016-07-27_16-16-52 photo_2016-07-27_16-16-46 photo_2016-07-27_16-16-43 photo_2016-07-27_16-16-42

តាមការសន្នដ្ឋានរបស់ក្រុមសមត្ថកិច្ចជំនាញកោសល្យវិច័យនិងក្រុមគ្រូពេទ្យបានឲ្យដឹងថា៖ជនរងគ្រោះ(សាកសព)ស្លាប់ដោយគាំងបេះដូង។
ក្រោយពិនិត្យរួចសាកសពបានដឹកយកទៅរក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីរងចាំសាច់ញាតិនិងមន្ត្រីទូតរបស់ប្រទេសនោះមកជួយចាត់ចែងបន្ត៕