​ពិធី​សំណេះសំណាល​ជាមួយ​កម្មសិក្សាការី​យោធភូមិភាគ​ទី​៧​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ចំនួន​២២​នាក់​

0

កំពង់ធំៈ ពីធីសំណេះសំណាលរវាង លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយនិង ប្រតិភូនិសិត្សបញ្ជាការដ្ឋានយោធាភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានអញ្ចើញចុះមកទស្សនៈកិច្ច និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ដើម្បីចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍ ក្នុងវិស័យយោធា នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៦។
តំណាងប្រតិភូមិ និសិត្សបញ្ជាការដ្ឋានយោធាភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណដល់លោក ឧត្តមសេនីយ៍ សោម ស៊ុន និងមេបញ្ជាការង នាយទាហាន និងពលទាហាន ដែលបានសហការនិងយកចិត្តទុកដាក់ មកលើកម្មសិក្សាទស្សនកិច្ចរបស់ប្រតិភូវវៀតណាម នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាប់ពីថ្ងៃទី ២៦ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៦ ព្រមទាំងបានផ្តល់នូវភាពកក់ក្តៅ និងសុវត្តិភាព ក្នុងការទស្សនៈកិច្ចសិក្សាពីវប្បធម៌ ប្រពៃណី និងទំនាមទំលាប់ របស់ប្រទេសកម្ពុជា ក្នុងនោះតំណាងប្រតិភូវៀតណាម បន្តរឹតបន្តឹងចំណងសាមគ្គីរវៀងប្រទេសទាំង២ កងទ័ពទាំង២ ដើម្បីសន្តិសុខជាតិ។
លោក ឧត្តមសេនីយ៍ សោម ស៊ុនមេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាស៍ថា ការធ្វើដំណើររបស់ ប្រតិភូនិសិត្សបញ្ជាការដ្ឋានយោធាភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នេះគឺជាផ្នែកមួយនៃការទំនាក់ទំនងរវាងកងទ័ព ទាំង២ប្រទេស ដើម្បីប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក និងជាការផ្សាភ្ជាប់នូវចំណងមិត្តភាព ដោយកន្លងមកតំបន់ប្រតិបត្តិការងកំពងធំ ធ្លាប់តែបានទៅទស្សនៈកិច្ចនៅបញ្ជាការដ្ឋានយោធាភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានបង្ហាញឲ្យឃើញនូវភាពរ៉ឹងមាំនូវវិស័យយោធា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជិតខាង។
ដោយ ប៊ុន រដ្ឋា13494763_654450714718660_1570044040924355469_n 13494801_654450591385339_6695126595742424325_n 13502039_654450784718653_194025037196239495_n 13507245_654450771385321_4177034768796119616_n