​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បានទទួល​កុំ​ព្យូ​រ​ទ័​រ​៣​គ្រឿង​ពី​សប្បុរសជន អជីវ​ករ​ផ្សារ​កំពង់ធំ​

0

កំពង់ធំៈ ដោយតម្រូវការចាំបាច់របស់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបង្កើនសមត្ថភាព និងគុណភាព ការងារ ចាំបាច់ត្រូវប្រើប្រាស់ឧបករណ៍ បច្ចេកវិជ្ជាទំនើបទាន់សម័យ សម្រាប់រក្សាទិន្ន័យក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទើបអង្គភាពតំបន់សឹករងកំពង់ធំ បានទទួលកុំព្យួរទ័រចំនួន៣ គ្រឿងពីសម្បុរជន អជីវករផ្សាកំពង់ធំ នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៦ ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណដល់លោក លីវ ម៉េង និងលោកស្រី ដែលបានឧបត្ថម្ភកុំព្យួរទ័រចំនួន ៣គ្រឿងដល់អង្គភាពតំបន់សឹករងកំពង់ធំ ខណៈពេលដែល អង្គភាពតំបន់សឹក កំពុងតែមានសេចក្តីត្រូវការ និងជាការចាំបាច់ ក្នុងការប្រើប្រើនៅក្នុងអង្គភាព ទើនលោក លីវ ម៉េង ព្រមទាំងភរិយា បានផ្តល់គ្រឿងអ៊ីឡិចទ្រនិចនេះ បានទាន់ពេលវេលា ហើយក៏សូមអគុណណាស់ ចំពោះទឹកចិត្តចូល ចូលរួមចំណែកក្នុងវិស័យកងទ័ព ដើម្បីបំរើនូវផលប្រយោជន៍ជាតិ មាតុភូមិ ចំណែកកុំព្យួទ័រទាំង៣គ្រឿងនឹងត្រូវបាន បែងចែកឲ្យ ការិយាល័យហ្វឹកហ្វឺនចំនួន១គ្រឿង ការិយាល័យទី៥ ចំនួន១គ្រឿង និងសេនាធិការ ១គ្រឿង សម្រាប់ប្រើ ប្រាស់ ។
លោក លីវ ម៉េង និងភរិយា បានឲ្យដឹងថា ដោយយល់ឃើញថា អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺជាអង្គភាព ដែលមានមានការខ្វះខាតកុំព្យួទ័រ និងឧបករណ៍ប្រើប្រាស់ សម្រាប់ការរក្សាទិន្ន័យ និងការងារចាំបាច់ ទើបបានចូលរួម ចំណែកជាមួយអង្គភាពទ័ព ដោយឧបត្ថម្ភកុំព្យួទ័រដើម្បីជួយឲ្យការងារបានឆាប់រហ័ស និងមានគុណភាព រួមទាំងការទទួលបានព័ត៌មានវិជ្ជាលើពិភពលោក។
ដោយ ប៊ុន រដ្ឋា

 

asset (3) asset (2)