ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដោយមាន​ប្រើប្រាស់​អាវុធខ្លី​ ប្រើ​ហ្គាស់​ផង​

0

បាត់ដំបងៈ ថ្នាំញៀនប្រមាណជាងមួយរយគ្រាប់ ត្រូវបានកំលាំងមូលដ្ឋានកងរាជអាវុធហត្ថ
ស្រុកធ្វើការដកហូត ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ផង ខណៈដែល
ជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជាក់ស្តែង ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញ
អាវុធខ្លីមួយដើម បាញ់ដោយប្រើប្រាស់ថាមពលហ្គាស់ដែលជនសង្ស័យលាក់ទុកនៅជាប់នឹងខ្លួនផង ។កិច្ចប្រតិបត្តិការនេះដែរ គឺកំលាំងបានទទួលនូវព័ត៌មានស្តីពីករណីចែកចាយគ្រឿងញៀន ដែលកំពុងប្រព្រឹត្ត នៅចំណុចភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១១ និង៤០នាទី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ដោយនៅពេលនោះដែរ
កំលាំងបានចុះទៅឃាត់ខ្លួនមុខសញ្ញាបានម្នាក់ដើម្បីនាំខ្លួនយកមកសាកសួរ ។

ជនសង្ស័យនោះមានឈ្មោះ ផុន យ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលនៅក្នុងខណៈ
នោះដែរ កំលាំងសមត្ថកិខ្ចបានឆែកឆេរ និងធ្វើការដកហូតនូវសារធាតុញៀនប្រភេទ
យ៉ាម៉ាចំនួន ១៣០គ្រាប់ ម៉ាទឹកកកចំនួន០២កញ្ចប់ ទម្ងន់១០,៦៩ក្រាម កាំភ្លើងខ្លី ប្រភេទវិលដុំ(បាញ់ហ្គាស់)ចំនួន ១ដើម មានគ្រាប់ចំនួន០៦គ្រាប់ គ្រាប់កាំភ្លើងខ្លីពិតម៉ាកK៥៤ ចំនួន២គ្រាប់ និងម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ប៉ៃលិន 1C.1499 ។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ដើម្បីត្រៀមបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕image1 image2