​មេ​ផ្សារ​ស្វាយរៀង​យក​ផ្លូវ​ធ្វើជា​កន្លែង​ដាក់​សំរាម​៖

0

នុតនាង៖ក្រុមអាជីវករនិងពលរដ្ឋដែលលក់ដូរក្នុងផ្សារនិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជំុវិញផ្សារបាននាំគ្នារិះគន់អាជ្ញាធរក្រុងស្វាយរៀងនិងមេភាសុីផ្សារស្វាយរៀងមិនអើពើនិងសំរាមស្អុយគគ្រុកនៅលើផ្លូវខាងជើងផ្សារនិងកែងខាងត្បូងនិងឈៀងខាងលិចផ្សារគរសំរាមដូចភ្នំរឺមួយទុកបង្អួតគេឯងថាពិតជាបានអនុវត្តន៍គោលនយោបាយទីក្រុងស្អាតល្អឥតខ្ចោះពិតមែន។ការរិះគន់ពីក្រុមអាជីវករនិងពលរដ្ឋនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទ៤កក្កដាឆ្នាំ២០១៦នេះ។ពលរដ្ឋបានបន្តទៀតថាចាប់តាំងពី មេផ្សារស្វាយរៀងមកកាន់តំណែងជាប្រធានផ្សារនេះមកសំរាមចោលពាសវាលពាសកាលពេញតែផ្លូវចោលក្លិនស្អុយគគ្រុកធ្វើអោយពលរដ្ឋម្នាក់ៗនាំគ្នាបិតច្រមុះព្រោះមិនអាចទ្រាំនិងក្លិននេះបាន។មិនតែមិនប៉ុណ្ណោះពលរដ្ឋលក់ដូរមួយល្អីមួយកន្ច្រែងក៏មិនរួចផុតពីក្រុមផាសុីផ្សារនេះបានឡើយគឺហូតភាសុី មិនអោយខ្វះមួយកាក់មួយសេននោះទេបើពុំព្រមបង់លុយទេកុំស្មានបានលក់ដូរអោយសោះ។ពាក់ពន្ធ័និងករណីនេះអាជ្ញាធរបានអោយដឹងកាលពីពេលថ្មីៗនេះថាដោយខ្វះកន្លែងដាក់សំរាមទើបអោយដាក់លើចិញ្ចើមផ្លូវសិនតែពេលយប់រឺរៀបភ្លឺគេប្រមូលទៅចោលអស់ហើយ។តែទោះបីជាយ៉ាងក៏ដោយពលរដ្ឋសំណូមអាជ្ញាធរខេត្តគួតែអោយក្រុមប្រមូលសំរាមនេះប្រមូលពេលថ្ងៃទៅព្រោះវាធ្វើអោយជះក្លិនមិនល្អដល់អាជីវករនិងពលរដ្ឋដែលមកទិញទំនិញផ្សេងៗនៅផ្សារស្វាយរៀងខណះដែលដកដង្ហើមចូលខ្លួនប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។photo_2016-08-06_09-27-51 photo_2016-08-06_09-27-53 photo_2016-08-06_09-27-49 photo_2016-08-06_09-27-47