គួរ​ឲ្យ​អនិច្ចា​ណាស់ ក្មេង​កំព្រា​៣​នាក់​បងប្អូន ឪពុក​ស្លាប់ចោល សូម្បីតែ​ប្រាក់​ធ្វើបុណ្យ ក៏​គ្មាន ទុក​ឲ្យ​ស្អុយរលួយ​ក្នុង​ខ្ទម​

0

ដោយ យក្ខឡោម
ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវការក្តុកក្តួល អាណិតអាសូរជាមួយនឹងការស្រក់ទឹកភ្នែក អាណិត និងអនិច្ចារបំផុតទៅលើក្មេងកំព្រា៣នាក់បងប្អូន ឪពុកមានជំងឺជាទម្ងន់ ពួកគេនៅតូចៗ ខំត្រដរដើរបេះផ្លែឈើ និងជីកដំឡូងដើម្បីយកមកហូប ហើយឪពុកphoto_2016-07-13_13-07-40ដែលកំពុងមានជំងឺធ្ងន់នោះ ពួកគេក៏ពុំមានលទ្ធភាពទិញថ្នាំសម្រាប់ព្យាបាល រហូតដល់ស្លាប់ ។អ្នកស្រុកនិយាយថា ឪពុកក្មេងកំព្រាទាំង៣នាក់នោះត្រូវបានធុំក្លិនស្អុយរលួយ ចេញពីខ្ទមដ៏កម្សត់ ទើបអ្នកភូមិដឹងថា គាត់បានស្លាប់យ៉ាងតិចពី៤ទៅ៥ថ្ងៃមកហើយ ដោយឡែក កូនទាំង៣នាក់ ចេះតែនាំគ្នាទៅឈរនឹងចិញ្ចើមថ្នល់ ដើម្បី កាក់អ្នកភូមិ និងអ្នកធ្វើដំណើរឲ្យមកចូលមើល និងចូលបុណ្យ ប៉ុន្តែដោយសារខ្ទមមួយនេះ នៅឆ្ងាយពីអ្នកភូមិ ទើបគេពុំបានដឹង ពីទុក្ខសោកវេទនារបស់ក្មេងកំព្រារទាំង៣នាក់ ។
ហេតុការណ៍ដ៏អិច្ចារនេះ បានកើតមាននៅក្នុងភូមប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋដឹងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ហើយដំណឹងនេះ បានផ្អើលឆូឆរ មានអ្នកភូមិជាច្រើន ទៅមើលសាកសពនៅក្នុងខ្ទម មានសភាពយ៉ាងហើមស្អុយរលួយ ។អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ ស៊ីន បូរ៉ា អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតរស់នៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ សាន សុខុម ដែលទើបនឹងស្លាប់ចោលប្តី និងកូន ប្រហែលជាង៤ទៅ៥ខែកន្លងមកនេះ ។អ្នកភូមិបន្តថា ម្តាយបានស្លាប់ចោល ក្រោយមកឪពុកក៏បានស្លាប់ បន្សល់ទុកនូវកូនកំព្រារ៣នាក់បងប្អូន ពិតជាគួរឲ្យអាណិតពួកគេ ដែលនៅតូចៗ កូនបង មានឈ្មោ រ៉ា សាន ភេទប្រុស អាយុ១៣ឆ្នាំ, កូនទី២ ឈ្មោះ រ៉ាវ វ៉ិត ភេទស្រី អាយុ១១ឆ្នាំ និងកូនទី៣ ឈ្មោះ រ៉ា ស្រីម៉ៅ ភេទស្រី អាយុ៧ឆ្នាំ ។អ្នកភូមិបានបញ្ជាក់ទៀតថា តាមពិតរឿងហេតុខាងលើនេះ ត្រូវបានដឹងពីអ្នកភូមិ ដែលគាត់បានទៅដកផ្សិតនៅក្នុងព្រៃ ក៏បានក្រឡេកឃើញក្មេងទាំង៣នាក់អង្គុយទទូលតង់ ដែលមានចម្ងាយប្រមាណជា២០ម៉ែត្រពីខ្ទមសពរបស់ឪពុក ទើប គេចូលមកសួរថា ហេតុអ្វីក៏ពួកអ្នកទាំងអស់គ្នានាំគ្នាមកអង្គុយនៅទីនេះ ជាមួយនឹងដំណក់ទឹកភ្លៀងផងនោះ ។ ពួកគេក៏បានប្រាប់ទៅកាន់អ្នកភូមិថា ឪពុកខ្ញុំកំពុងឈឺខ្លាំង ក្រោកមិនរួច មិននិយាយស្តី ដណ្តប់ភួយ៤ទៅ៥ថ្ងៃមកហើយ ។ ស្តាប់សម្តីពីក្មេង អ្នកដកផ្សិតក៏នាំគ្នាទៅមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ច អាជ្ញាធរ ទើបមានវត្តមានលោក ងើយ ដន អធិការរងនគរបាលស្រុកអូរយ៉ាដាវ ក៏បានចាត់ចែង ដឹកនាំកម្លាំងចូលមកពិនិត្យសាកសព ហើយពិនិត្យរួចរាល់ ឃើញថា សាកសពហើមស្អុយរលួយ អ្នកស្រុកក៏បាននាំគ្នាជួយធ្វើបុណ្យ និងបូជានៅក្នុងខ្ទមនេះតែម្តង ។ ចំណែកក្មេងៗទាំង៣នាក់ ត្រូវបានយកទៅចិញ្ចឹមសិននៅឯស្រុក ដើម្បីរង់ចាំអង្គការណាដែលគេអាចយកទៅចិញ្ចឹម ឲ្យបានរៀនសូត្រ និងមានអនាគត កុំឲ្យពួកគេ ជួបនូវរឿងដ៏អភ័ព្វ រស់នៅកំព្រារ កម្សត់ ៕ photo_2016-07-13_13-07-30 photo_2016-07-13_13-07-52 photo_2016-07-13_13-07-47