ឃា​តុ​កម្ម បង្កៃ​ខ្សែភ្លើង​ឆក់​សត្វ​កណ្ដុរ បែ​ជា​ឆក់​មនុស្ស​ស្លាប់ ខណៈ​ជនបង្ក​ត្រូវ​ឃាត់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វារ​

0

(ភ្នំពេញ)៖បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារឃាត់ខ្លួនសួរនាំភ្លាមៗ បន្ទាប់ពីរាយបង្កៃ ខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុលក្នុងស្រែរបស់ខ្លួនបែជាត្រូវឆក់មនុស្សបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ទៅវិញphoto_2016-07-14_12-43-23

ករណីប្រជាពលរដ្ឋបានប្រទះឃើញ បុរសម្នាក់បានដេកស្លា ប់នៅកណ្ដាលវាលស្រែនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល៦៖00នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០ ១៦ នៅត្រង់ចំណុចកណ្ដាលវាលស្រែ ស្ថិតក្នុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។លោកវិរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ដោយមានការចូលរួមស ហការត្រួតពិនិត្យជាក់ស្ដែងពីកម្លាំងនគរបាលការិយាល័យជុំនាញបច្ចេកទេសកោសល្យវិច្ច័យ បានសន្និដ្ឋានថា គឺជាអំពើ ឃាតុកម្ម ពីព្រោះ សាកសពជនរងគ្រោះពិតជាបានស្លាប់ ដោយសារឆក់ខ្សែភ្លើងដែលជនត្រូវសង្ស័យបានរាយខ្សែភ្លើងព័ទ្ធជុំវិញស្រែរបស់ខ្លួនដើម្បីឆក់សត្វកណ្ដុលពិតប្រាកដមែន ។លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យសា កសពជនរងគ្រោះប៉ុន្មានម៉ោងក្រោយកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនបុរសជាម្ចាស់ស្រែដែលបានបង្កៃខ្សែភ្លើងដើម្បីឆក់សត្វកណ្ដុលបណ្ដាលឲ្យឆក់មនុស្សស្លាប់តែម្ដង ។លោក ឯក សេរីវុធ បានបន្តថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិតមានឈ្មោះ ថន ហុកសេង ភេទប្រុស អាយុ៣ ៤ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាវ៉ាទ័រ ស្នាក់នៅក្រុម១៤ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំ ពេញ ។ រីឯជនត្រូវសង្ស័យពាក់ព័ន្ធករណីឃាតុកម្មជាម្ចាស់ ស្រែមានឈ្មោះ ស៉ឹម វណ្ណា ហៅទូច ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅក្បែរចំណុចកើតហេតុខាង លើ ។បច្ចុប្វន្ន សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ខណ្ឌជ្រោយចង្វារសហការស្រាវជ្រាវដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែក ជនត្រូវជាប់សង្ស័យបាននិងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ៕photo_2016-07-14_12-43-19