ជនសង្ស័យ​៨​នាក់​រួមជាមួយ​ថ្នាំញៀន​៣​កញ្ចប់​និង​ម៉ូតូ​៣​គ្រឿង ត្រូវបាន​បង្ក្រាប​និង​ឃាត់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វារ​

0

(ភ្នំពេញ)៖   កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបជាក់ ស្ដែងនូវករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ដោយ ឃាត់ខ្លួនជនសង្ស័យបាន៨នាក់និងដកហូតបានថ្នាំញៀន៣កញ្ចប់ព្រមទាំងម៉ូតូ៣គ្រឿងបន្ទាប់ពីសហការល្បាតនិងកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀបដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាននៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នៅត្រង់ចំណុច ទល់មុខផ្សារព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិត ក្នុង ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកវិរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលខណ្ឌ ជ្រោយចង្វារ បានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ តែងតែដាក់គោលដៅឈរជើងយាមល្បា តពួនស្ទាក់ដោយសហការនិងកម្លាំងសមត្ថកិច្ចតាមបណ្ដាប៉ុស្ដិ៍នីមួយៗដើម្បីបង្កាទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រខណ្ឌជាពិសេសគោលដៅដែលចាំបាច់គឺតាមបណ្ដោយផ្លូវជាតិលេខ៦តែម្ដងនិងដើម្បីរក្សាសន្តិសុខសុវត្ថភាពផ្សេងៗដែលកើតមានខណៈយប់មិញនេះកម្លាំងនគរបាលយើងបានសហការបង្ក្រាបជាក់ស្ដែងនូវករណីប្រើប្រាស់នូវសារធាតុញៀនដោយបានឃាត់ខ្លួនជនត្រូវសង្ស័យចំនួន៨នាក់ជាបន្តបន្ទាប់និងរកឃើញដកហូតបានថ្នាំញៀនជាប្រភេទម៉ាទឹកកកបានចំនួន៣កញ្ចប់តូចនិងម៉ូតូ៣គ្រឿងដែលជនត្រូវសង្ស័យទាំងនោះជិះធ្វើសកម្មភាពផងដែរ ។

លោក ឯក សេរីវុធ បានឲ្យដឹងទៀតថា ជនត្រូវឃាត់ខ្លួន៖ទី -មានឈ្មោះអៀង ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ទី២-ឈ្មោះ ហេង សំអាង ភេទប្រុស អាយុ៣ ៣ឆ្នាំ និងទី៣-ឈ្មោះខួន ដារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជនត្រូវសង្ស័យទាំង៣នាក់ មានមុខរបរជាកម្មករបូមខ្សាច់ដូចគ្នា និងស្នាក់នៅ ភូមិបាក់ ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ ។ ទី៤-ឈ្មោះអៀច នីក ភេទប្រុស អាយុ៣៧ឆ្នាំ និងទី៥-ឈ្មោះជឹម សុភស្ស ភេទប្រុស អាយុ ២០ឆ្នាំ ជនត្រូវសង្ស័យ ទាំង២នាក់មានមុខរបរជាកសិករដូច គ្នានិងស្នាក់នៅ ភូមិ ព្រែកតាម៊ាក់និងភូមិពោធទ្រា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំព ង់ចាម ។ ទី៦-ឈ្មោះគង់ បាត់វី ភេទ ប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាកសិករ ទី៧-ឈ្មោះផន សំណាង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាងស្ទូចផ្ទះ និងទី៨-ឈ្មោះសម៉េ ក វិចេកា ភេទប្រុស អាយុ២៣ឆ្នាំ មាន មុខរបរជាងស្ទូចផ្ទះ ជនត្រូវសង្ស័យទាំង៣នាក់ ស្នាក់នៅ សង្កាត់កោះដាច់ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវជាប់ សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនទាំង៨នាក់រួមជាមួយវត្ថុតាង ត្រូវបានឃាត់បន្តសាកសួរនៅអធិ ការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារដើម្បីកសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕

photo_2016-07-14_13-39-30 photo_2016-07-14_13-39-20