កិច្ចប្រជុំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តកំពង់ធំ ដើម្បី​ចុះសួរសុខទុក្ខ​គាំទ្រ​ការ​វិស័យ​យោធា​ឈរជើង​ព្រំដែន​ប្រាសាទព្រះវិហារ​

0

កំពង់ធំៈ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានប្រជុំបាន ជួបសំណេះសំណាល ជាមួយនឹងបណ្តាមន្ទីរអង្គភាព ជុំវិញខេត្តកំពង់ធំ ដើម្បីពិភាក្សាគ្រោងចុះសួរសុខទុក្ខ កងកម្លាំងវរៈសេនាតូចរៀបរយលេខ១ ចំណុះឲ្យតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ដែលកំពុងតែបំពេញប៉េសកម្ម ប្រចាំការ នៅបន្ទាត់ព្រំដែនប្រសាទព្រះវិហារ ពិធីនេះបានធ្វើឡើង នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៦។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាស៍ថា ក្រោមការចាត់តាំងរបស់ឯកឧត្តម អភិបាលខេត្ត កំពង់ធំ ដើម្បីចងសម្ព័ន្ឋមេត្រីភាព ជាមួយនឹងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបានចែកជា៣ក្រុម សម្រាប់ ការចុះសួរសុខទុក្ខរបស់មន្ត្រីអាជ្ញាធរគ្រប់ស្រុកក្រុង ដែលបានគ្រោងនិងធ្វើដំណើរទៅប្រាសាទព្រះវិហារ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៦ខាងមុខនេះ។
ចំនួនមន្ទីរអង្គភាព ដែលបានចូលរួម ឧបត្ថម្ភ ស្ថាប័នតុលាការ ២លានរៀល មន្ទីរសុខាភិបាល៥ម៉ឺន រៀល អភិវឌ្ឍន៍ជនបទ ៤០ម៉ឺនរៀល មន្ទីរ៉ែថាមពល២០ម៉ឺន មន្ទីរឧស្សាហកម្ម២០ម៉ឺន ប្រៃសនីយ៍ ៣០ម៉ឺន មន្ទីរពាណិជ្ជកម្ម ២០ម៉ឺន មន្ទីរការងារ ៣០ម៉ឺន កងរាជអាវុធហត្ថ ១លាន ពន្ឋនាគារ ២០ម៉ឺន សាធារណៈការ ១លាន មន្ទីរព័ត៌មាន ២០ម៉ឺន អង្គភាពក្រុមអ្នកសារព័ត៌មានកំពង់ធំ មានលោក ប៊ុន រដ្ឋា ៥ម៉ឺន លោក ហៀង លីហាក់ ៥ម៉ឺន លោក អ៊ួង សុផាត ៥ម៉ឺន លោក ឈិត សំបូរ ៥ម៉ឺនរៀល លោក ផន សុជាតិ៥ម៉ឺនរៀល សរុប២៥ម៉ឺនរៀល សរុបថវិការ ៨លានរៀល ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ ចំពោះមន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលបាន ចូលរួមឧបត្ថម្ភ ចែករំលែកដល់ យោធា ដែលបានបំពេញប៉េសសកម្មនៅតាមបន្ទាត់ព្រំដែន នៅប្រាសាទព្រះវិហារ តាមផែនការក្រសួងការពារជាតិ ការចូលរួមនេះគឺជាកម្លាំងមនុស្សធម៌មួយដ៏សំខាន់ សម្រាប់ជួយដល់កងទ័ព ដោយបានត្រៀមនឹងនាំយកអំណោយទៅផ្តល់ជូនកងទ័ព នាពេលខាងមុខនេះ។
ដោយ ប៊ុន រដ្ឋា

asset asset (4) asset (3) asset (2)