​ ​សហគមន៍​មានទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ចំនួន​19​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​ព្រះសីហនុ​ដើម្បី​ដាក់​ញត្តិ​ជូន​អភិបាលខេត្ត​ព្រះសីហនុ ក្នុង​បំណង​ស្នើ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ទំនាស់​នេះ​ជូន​ពួកគាត់​។​

0

ខេត្តព្រះសីហនុ៖  ប្រជាពលរដ្ឋប្រមាណជិត500នាក់ មកពីសហគមន៍ចំនួន19 នៅក្នុងខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយ បានជួបប្រជុំគ្នានៅមុខសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី14/07/2016។គោលបំណងនៃការជួបជុំនេះគឺដើម្បីសុំឲ្យឯកឧត្តម យន្ត មីន ជួយពន្លឿនការដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់។( មានបទសម្ភាសជាមួយតំណាងសហគមន៍)ជាការឆ្លើយតប ឯ,ឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមកទទួលញត្តិរបស់សហគមន៍ទាំ19 និងបានអនុញ្ញាត្តឲ្យតំណាងសហគមន៍ចូលជួបពិភាក្សាអំពីករណីនេះដើម្បីរកដំណោះស្រាយ។
(មានប្រសាសន៍អភិបាលខេត្ត យន្ត មីន)គួរបញ្ជាក់ថាខណៈមានការជួប្រជុំគ្នានេះបានមួយរយៈភ្លៀងក៍ចាប់ផ្តើមធ្លាក់។ដោយឡែកប្រជាសហគមន៍ក៍នៅតែបន្តឈរហាលភ្លៀងរងចាំទទួលលទ្ធផលពីតំណាងរបស់ខ្លួនដែលត្រូវបានអភិបាលខេត្តអញ្ជើញឲ្យចូលជួបពិភាក្សា។
ក្រុមប្រជាសហគមន៍ទាំងនោះឲ្យដឹងថា៖បន្ទាប់ពីដាក់ញត្តិនៅសាលាខេត្តនេះហើយពួកគាត់នឹងបន្តការតវ៉ាដាក់ញត្តិជូនសាលាដំបូងខេត្តព្រះសីហនុជាបន្តទៀតដើម្បីសុំឲ្យតុលាការជួយរកយុត្តិធម៌និងពន្លឿនដំណោះស្រាយចំពោះទំនាដីធ្លីដែលបាននឹងកំពុងស្ថិតក្នុងដៃតុលាការចំនួន342 គ្រួសារដែលបានដាក់បណ្តឹងទៅតុលាការយូរហើយតែតុលាការមិនដែលបានកោះហៅជំនុំជំរះសោះ៕ ដោយ ខៀវ សាវ៉ុន

photo_2016-07-14_20-35-33 photo_2016-07-14_20-35-31 photo_2016-07-14_20-35-29 photo_2016-07-14_20-35-27 photo_2016-07-14_20-35-25