VIDEO លោក​យ៉ាន់ ស៊ី​វ៉ា​ត់​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​ផ្អែមមាត់ផ្អែមករ​និង​ការបើក​ភ្លើង​ខៀវ​ឲ្យ​លោក ពៅ​ប៉​ជ្រុ​យ​ដឹក​បទល្មើស​ព្រៃឈើ

0

សៀមរាបៈ បទល្មើសព្រៃឈើដឹកជញ្ជូនចេញពីព្រំប្រទល់ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ កាត់តាមសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ត្រូវបានគេសង្កេតឃើញមានការដឹកជញ្ជូន ឈើដោយខុសច្បាប់តាមរយះរថយន្តកូរ៉េកែច្នៃ និងរថយន្តសាំយ៉ុងនិងរថយន្តនីសាន់បានធ្វើសកម្មភាពយ៉ាងរលូន ដោយមិនខ្វល់ពីច្បាប់ សូម្បីតែបន្តិច ជាហេតុធ្វើឲ្យមានការសង្ស័យថា លោកយ៉ាន់ ស៊ីវ៉ាត់នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ កំពុងតែគ្រប់ទឹកនិងការបើភ្លើងខៀវឲ្យឈ្មួញដឹកជញ្ជូនដោយសេរី។
បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានគេដឹងថា គឺជាកម្មសិទ្ធរបស់លោក វណ្ណៈ ហៅពៅប៉ជ្រុយ រស់នៅក្នុងក្រុងសៀមរាប និងលោក ថា ត្រូវបានគេដឹងថាជាឈ្មួញរកស៊ីដឹកឈើខុសច្បាប់ដុះស្លែប្រចាំខេត្តសៀមរាប ហើយត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាមួយនឹងលោក យ៉ាន់ ស៊ីវ៉ាត់នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បើកភ្លើងខៀវឲ្យឈ្មួញទាំង២នាក់នេះ ដឹកជញ្ជូនឈើដោយខុសច្បាប់ ដើម្បីប្រមូលលុយមកផ្គាប់ផ្គន់លោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីរក្សាតំណែងដើម្បីនៅស្នាក់ ការសង្កាត់ស្វាយលើបន្តទៀត ។
បទល្មើសព្រៃឈើដែលលោក លោក វណ្ណៈ ហៅពៅប៉ជ្រុយ បានដឹកដោយសេរីនេះ ត្រូវបានគេដឹងថា មានការដឹកចេញពីព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប តាមរយះរថយន្តនីសាន់ កែច្នៃ ឆ្លងកាត់សង្កាត់ស្វាយលើ សង្កាត់សូទ្រនិគម និងសង្កាត់បាគង ដោយរលូន សង្កាត់ទាំងនេះសុទ្ធសឹងតែត្រូវថ្នាសណ្តំអស់ហើយ ពុំមានការបង្ក្រាបនោះឡើយ មានតែជំនាញយកលុយដាក់ហោប៉ៅ និងធ្វើឲ្យមានការិះគន់យ៉ាងធ្ងន់ធ្ងរ ពីសំណាក់អ្នកប្រកបមុខរបរបន្តិច បន្តួច ដែលត្រូវបានមេព្រៃបិទហាមមិនឲ្យដឹក មិនឲ្យរកស៊ី ធ្វើឲ្យមានការសំណូមពរដល់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មេត្តាជួយលើលោក យ៉ាន់ ស៊ីវ៉ាត់ ដែលមានការឃុបឃិតបក្ខពួក និយម មានបិទមិនអោយអ្នករកស៊ីកំប៉ិកកំប៉ុកចេញ តែដល់ឈ្មួញដែលមានលុយផ្គាប់ចិត្តបែរជាដឹកដោយពុំមានការហាមឃាត់ ក្នុងនោះក៏មានប្រភពព័ត៌មានចេញបីប្រជាពលរដ្ឋ នៅឃុំបេងមាលាថាលោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ មានការពាក់ព័ន្ឋដីព្រៃរបស់សហគមឃុំបេងមាលាផងដែរ ។

ពាក់ព័ន្ឋនឹងការចោទប្រកាន់់នេះ លោក វណ្ណៈហៅ បៅប៉ជ្រុយ ខលចូលហើយតែមិនព្រមលើកទូរស័ព្ទ ចំណែកលោក យ៉ាន់ ស៊ីវ៉ាត់ មិនអាចធ្វើការទំនាក់ទំនងបានទេ ដោយសារទូរស័ព្ទខលមិនចូល ។
ដោយ ប៊ុន រដ្ឋា

Image210-1

Image3 Image5 Image2