លោក វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត ÷​ថ្ងៃ​ចុះឈ្មោះ​បោះឆ្នោត​សូមជួយ​យុទ្ធនាការ​ផ្សព្វផ្សាយ​គ្រប់​ឃុំ​ទូទាំង​ខេត្ត​ឲ្យ​ពលរដ្ឋ​បានមក​ចុៈ​ឈ្មោៈ​

0

កំពង់ស្ពឺ÷ ការលើកឡើងនេៈក្នុងពេលគណៈកប្សប្រជាជនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយត្រៀមចូលរួមការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីនៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៦ ដែលមានវត្តមាន លោក អ៊ូ សំអួន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះ ជួយខេត្តកំពង់ស្ពឺ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ។ ខ្លឹមសារសំខាន់ ដែលថ្នាក់ដឹកនាំ គណបក្សខេត្តបានលើកឡើង ក៏ដូចជាសមាជិកសមាជិកាដែលបានអញ្ជើញមក ពីគណៈកម្មាធិការបក្សឃុំ សង្កាត់ ទាំង៨៧ របស់ខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក ទាំង៨ និងប្រធាន អនុប្រធានក្រុមការងារ គណបក្សខេត្ត។photo_2016-08-26_12-46-32

ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការបក្សខេត្តបាន និងជាអភិបាលខេត្ត បានបញ្ជាក់ជូនថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃគិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងសូមឱ្យសមាជិកា សមាជិកាដែលមានវត្តមាននៅទីនេះ បន្តបើកយុទ្ធនាការផ្សព្វផ្សាយគ្រប់ឃុំទូទាំងខេត្ត ឱ្យបានមុនថ្ងៃកាលបរិច្ឆេទនៃការចុះឈ្មោះរបស់ គ.ជ.ប។photo_2016-08-26_12-46-25

ឯកឧត្តម អ៊ូ សំអួន អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺក៏បានមានប្រសាសន៍លើកឡើងក្នុងពិធីនោះដែរ ដោយបានលើកអនុសាសន៍សំខាន់ៗថា៖-សូមប្រធានគណៈកម្មាធិការបក្សឃុំ សង្កាត់ទាំងអស់ ត្រូវធានាឱ្យបានសមាជិកា សមាជិកាតាមបណ្តាភូមិទាំងអស់យល់ច្បាស់ពីនិតិវិធីចុះឈ្មោះបោះឆ្នោតថ្មី និងចូលរួមទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា-ប្រធានក្រុមបក្សនីមួយៗ ត្រូវរាយការណ៍អំពីសមាជិកគណបក្សក្នុងក្រុមរបស់ខ្លួនជូនប្រធាន ឬអនុប្រធានសាខាបក្សភូមិ អំពីព័ត៌មានផ្សេងៗ ដូចជាសមាជិកដែលនៅឆ្ងាយ ឬមានធុរៈអ្វីមួយជាដើម-ភ្នាក់ងារគណបក្ស ត្រូវមានសៀវភៅកត់ត្រាឈ្មោះអ្នកបានចុះឈ្មោះ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាប្រចាំphoto_2016-08-26_12-51-33

-គណៈសាខាបក្សភូមិ ត្រូវបូកសរុបប្រជាជន និងសមាជិកគណបក្ស ដែលបានទីចុះឈ្មោះបោះឆ្នោត ដើម្បីរាយការណ៍ជូនគណបក្សឃុំ សង្កាត់ ហើយគណបក្សឃុំ សង្កាត់ ត្រូវបូកបន្តទៅគណបក្សក្រុង ស្រុក។ នៅក្នុងកម្មវិធីនោះដែរ ក៏មានការអានសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ដោយឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្តphoto_2016-08-26_12-51-42

ដែលត្រូវសម្រួលភារកិច្ច និងតែងតាំងដូចខាងក្រោម៖១-សម្រួលភារកិច្ច ឯកឧត្តម យឹម សុខុម ពីប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត និងតែងតាំងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចាត់តាំងគណបក្សខេត្តកំពង់ស្ពឺ។២-តែងតាំងឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត។photo_2016-08-26_12-46-20
៣-តែងតាំងឯកឧត្តម អ៊ិន ឃុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានមន្ទីរគណបក្សខេត្តជាសមាជិកគណៈប្រចាំការនៃគណៈគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។៤-តែងតាំងលោក សរ សុពុត្រា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ជាសមាជិកគណៈប្រចាំការនៃគណៈគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ។