រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​សូម​សមត្ថកិច្ច​កាំកុងត្រូល​និង​សមត្ថកិច្ច​តាម​ព្រំដែន​បន្ត​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​

0

ដោយ  ឃិន គន្ធា 
បន្ទាយមានជ័យះ  ថ្លែងក្នុងដំណើរទស្សន:កិច្ច តំបន់សេដ្ឋកិច្ចពិសេស២កន្លែង និងពិធីដុតកំទេចទំនិញខូចគុណភាពនិងខុសច្បាប់ប្រមាណជិត២តោន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាពីថ្ងៃទី២៦ សីហា ២០១៦ដែលសាខាកាំកុងត្រូលបង្ក្រាបបាន។
ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រីរសួងពាណិជ្ជកម្មបានជុំរុញក្រុមផលិកម្មជាម្ចាស់រោងចក្រផល្លិតគ្រប់ទិន្នផលរបស់ខ្លួនអោយបានច្រើនដើម្បីនាំចេញទៅបរទេស បង្កើនការងារជូនកម្មករ ព្រមទាំងសរសើរចំពោះការខិតខំកន្លងមកនិងសូមអោយសមត្ថកិច្ចការតាមព្រំដែនបន្តទប់ស្កាត់ទំនិញខូចគុណភាពដើម្បីជាសវាងផលប៉ះពាល់ដល់សុខភាពលរដ្ឋ។photo_2016-08-26_16-48-57
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានថ្លែងថា: ការដុតកំទេចចោលនូវ ទំនិញខូចគុណភាពនិងខុសច្បាប់ប្រមាណជិត២តោន ដែលប្រមូលបានពីការនាំចូលតាមច្រកទ្វាអត្តរជាតិប៉ោយប៉ែត និងបណ្ដាស្រុកក្រុងក្នុងខេត្តនេះ ប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្ដម សួន បវរ អភិបាលខេត្តលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោកជាមេបញ្ជាការអង្គភាពពាក់ព័ន្ធ ហើយទំនិញទាំងអស់ត្រូវបានដកហូត នាពេលដែលមន្ត្រីរបស់លោកចុះផ្សព្វផ្សាយ ត្រួតពិនិត្យគុណភាពម្ហូបអាហារកន្លងមក រួម មានកម្ទេចមី នុំឆាខ្វៃ ទឹកផ្លែឈើចម្រុះ នុំស្រួយបំពង ទឹកដោះគោប្រអប់ ផ្សិតកំប៉ុង ត្រីខកំប៉ុង អាស៊ីតសរីរាង្គ រូបទន្សាយ ទឹកត្រី ណែមដែលមានផ្ទុុះសារជាតិបូរ៉ាក់ មួយចំនួនធំ.។photo_2016-08-26_16-48-54ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន់ សូរស័ក្ត បានមានប្រសាសន៍បន្ថែមទៀតថាជាមួយនិងការខិតខំប្រឹងប្រែងរបស់មន្ត្រីកាំកុងត្រូលសូមអោយបងប្អូនប្រជាពលរដ្ឋមុននិងទិញទំនិញទៅបរិភោគសូមធ្វើការពិនិត្យអោយបានច្បាស់លាស់ជាស់វាងប់ះទំនិញខូចគុណភាពនិងច្បាប់ហាមឃាត់ ហើយក្រសួងនិងបង្កើតអោយមានរថយន្ត ចល័តបំពាក់ឧបករណ៍ពិសោធន៍និងក្រុមសង្គ្រោះទៅតាមខេត្តក្រុងដើម្បីបង្កើនការត្រួតពិនិត្យគុណភាពចំណីអាហារថែមទៀត៕photo_2016-08-26_16-48-49 photo_2016-08-26_16-48-46 photo_2016-08-26_16-48-43photo_2016-08-26_16-48-41