VIDEO ពិធី​ប្រកាស​សមាសភាព​ផ្ទេរ​ភា​រះ​កិច្ច​សមាជិក​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ឃុំ​បន្ទាយ​ស្ទោង​

0

កំពង់ធំ.ឯកឧត្តម សោម ស៊ុន ក្រុមកាងារបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយបក្សឃុំបន្ទាយស្ទោង បាន ថ្លែងថា ធ្វើយ៉េងម៉េចឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុវត្តិភាព ទើបបានរៀបចំឲ្យមានប្រជាការពារ ដើម្បីការពារសន្តិសុខការពារភូមិ នឹងអគុណដែលប្រជាការពារ ដែលបានខិតខំប្រឹង ប្រែងចូលរួមរក្សាភាព សុខសាន្ត ជូនដល់ប្រជាពលរដ្ឋ នឹងសូមឲ្យអាជ្ញារធរ ជម្រុញឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋ ឲ្យទាន់ពេល ចុះ ឈ្មោះបោះឆ្នោតខាងមុខនេះ និងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ បោះឆ្នោតទាំងអស់គ្នា. ហើយក្រុមការងារ បក្សទាំងអស់ត្រូវចុះធ្វើបច្ចុប្បន្នភាព ស្រង់ស្ថិតិឲ្យបានពិតប្រាកដ កុំឲ្យមានតែឈ្មោះតែពុំមានមនុស្ស ។asset (8)
បន្ទាប់ពីលោក សូត្រ អុល ប្រធានគណបក្សឃុំបន្ទាយស្ទោង បង្ហាញពីសកម្មភាពការងារបក្សរួចមក លោកឈុន ប៊ុន ធឿន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំបន្ទាយស្ទោង ប្រកាសពីសមាសភាព និងប្រគល់តួនាទី ភារះកិច្ច រួចមក ឯកឧត្តម សោម ស៊ុនបានបញ្ជាក់ពីសកម្មភាព របស់អ្ន្កនយោបាយនៅក្នុងប្រទេសកម្ពុជា របស់គណបក្ស មួយចំនួនកំពុងតែប្រើល្បិចកលគ្រប់សព្វបែបយ៉ាង ដើម្បីភូតភរកុហុកប្រជាពលរដ្ឋ ដោយការដើរសន្យាខ្យល់ បោក ប្រាស់ប្រជាពលរដ្ឋ ទាក់ទាញរកសំលេងឆ្នោត ដោយមិន ខ្វល់ពីច្បាប់ និងបាបបុណ្យនោះទេ ថែមទាំងបានដើរបំផុស បំផុលអោយមានការភាន់ច្រឡំរបស់ប្រជាពលរដ្ឋ ដែលវាជាការខុសប្លែកពីយុទ្ធជន និងសមាជិក របស់គណ បក្ស ប្រជាជនកម្ពុជា មានតែបំផុសលចនាក្រុមយុវជន យុវនារី ដើរធ្វើអំពើល្អ ចុះជួយដល់ប្រជាពលរដ្ឋ ដែលជួបការ លំបាក ព្រមទាំងមានអត្តចរិក សុភាពរៀបសារទៀតផង ប្រសាសន៍ត្រូវបានលើកឡើងក្នុងពិធី សំណេះសំណាលនិង ប្រកាសសមាសភាពនិងប្រគល់កិច្ចសមាជិកក្រុមការងារបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃ ទី២៨ ខែសីហាឆ្នាំ២០១៦។asset (4)
ប្រទេសជាតិត្រូវបានបញ្ចប់សង្គ្រាមស៊ីវិល ក្នុងឆ្នាំ១៩៩៨ រហូតមកឆ្នាំ២០១៦នេះ ដោយកាដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដោយបាទដៃទទេ បានធ្វើឲ្យមានការរីកចំរើនបានលូតលាស់យ៉ាងឆាប់រហ័សទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត. ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពង្រឹងនូវវិស័យផ្សេងៗ ឲ្យប្រសើរឡើង ជាពិសេសរាជរដ្ឋាភិបាលបាន រឹតបន្តឹងវិស័យអប់រំ ដើម្បីតម្រូវការបុគ្គលមានគុណភាពសម្រាប់ បំរើប្រទេសជាតិ។
ជាចុងក្រោយឯកឧត្តមបានសុំឲ្យទៅឈ្មោះបោះឆ្នោតគឺជាសារៈ សំខាន់ណាស់ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នេះត ទៅក្នុងរយះពេលបីខែ ខិតខំពង្រឹងសមាជិកបក្សចាស់ ពិនិត្យបញ្ជីរបច្ចុប្បន្នភាពពង្រឹង ពង្រីកសមាជិកថ្មី ធ្វើអំពើល្អ ដើម្បីប្រជាជន នឹងសុំឲ្យសមាជិកបក្សទាំងអស់ យកចិត្តទុកដាក់លើចំណេះដឹងព័ត៌មានវិជ្ជា ដើម្បីបង្កើនភាពងាយ ស្រួលក្នុងការងាររដ្ឋបាល និងរាយការណ៍នូវសកម្មភាពផ្សេងៗ
ដោយ ប៊ុន រដ្ឋា

asset (7)
asset (3) asset (6)