លោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើបើករថយន្តបុកបុរសជាប្រជាការពារឲ្យស្លាប់នៅនឹងកន្លែង

0

ដោយ  ខេង ឧត្តម 
សៀមរាបៈ រថយន្តសេរីទំនើបរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើ បើករថយន្តជីវិតបុរសប្រជាការពារម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ខណៈពេលដែលបើកបរក្នុងស្ថានភាពស្រវឹងជោគ នៅកំណាត់ផ្លូវជាតិលេខ៦ នៅយប់ថ្ងៃទី០៤ខែ កញ្ញា ឆ្នាំ២០១៦នៅវេលាម៉ោង១១:០០ នាទីយប់ នៅចំនុចកំណាត់ផ្លូវជាតិ លេខ៦ ខាងកើត ការ៉ាស់សាំង ៩៩ ស្ថិត ក្នុងភូមិ ត្រាង ឃុំ កណ្ដែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប។photo_2016-09-05_09-18-14 - Copy
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាម្ចាស់រថយន្តគឺជាកម្មសិទ្ធិលោកយ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃ ស្វាយលើ បានបើកបររថយន្ត ទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ : 2AJ-7009 ក្នុងភាពស្រវឹង ធ្លាក់ភ្នែកបុកចំពីក្រោយម៉ូតូរបស់ប្រជាការពារយើងម្នាក់ ឈ្មោះ ចាន់ រស្មី បើកបរក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអធ័ម ។photo_2016-09-05_09-18-09 - Copy - Copy - Copy
ជនរងគ្រោះដែលបានស្លាប់ដោយសារលោក យ៉ាន់ ស៊ីវ៉ាត់ បើករថយន្តបុកមាន ឈ្មោះ ចាន់ រស្មី ជាប្រជាការពារស្មគ្រ័ចិត្តបំរើការងារ ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង បន្ទាប់ពីបានបុកជនរងគ្រោះស្លាប់ហើយជនបង្ករជាមេព្រៃខាងលើ មិនបានព្យាយាមរត់គេចខ្លួនពីទីកើតហេតុនោះឡើយដោយរង់ចាំនគរបាលមកដល់។photo_2016-09-05_09-18-02
ជនសង្ស័យ នឹងរថយន្តបង្ករ ត្រូវបាន នគរបាលនៃអធិការដ្ឋាននគរបាលស្រុក ប្រាសាទបាគង ធ្វើការដកហូតរក្សាទុកជាបណ្តោះអាសន្ននឹងឃាត់ខ្លួនបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់។
ខណៈនេះមហាជនកំពុងតែរងចាំមើលថា តើសមត្ថកិច្ចមានវិធានការដូចម្តេច ចំពោះលោក យ៉ាន់ ស៊ីវ៉ាត់ ដែលពោពេញទៅដោយបុរសមានអំណាច និងមានលុយ ហើយបានបើកបរក្នុង
លក្ខណៈបំពាន់ច្បាប់ និងបង្ករឲ្យមានមនុស្សស្លាប់ ក្នុងពេលបើកបរក្នុងស្ថានភាពស្រវឹង ។
ដោយ ខេង ឧត្តម 

photo_2016-09-05_09-18-11