នៃខណៈ​នេះមានអគ្គីភ័​យ​កំពុងតែ​លេបត្របាក់​ផ្ទះមួយខ្នង នៅក្រោយ​ផ្សាលើធំថ្មី ខេត្តសៀមរាប

0

​សៀមរាប :​ហេតុការណ៍​ដែលមាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ដែល​បាន​បំផ្លាញ​អស់ទាំង​ស្រុង​នៅផ្ទះ​មួយ​ខ្នង​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង ៨:​ព្រឹក​ថ្ងៃទី ៣០ ខែ​ឩ​សភា ឆ្នាំ ២០១៤ នៅត្រង់ចំណុច​ខាងក្រោយ​ផ្សារលើ​ធំថ្មី ក្រុង​សៀមរាប ។ បងប្អូន​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយថា នៅក្នុង​អំឡុង​ម៉ោង​កើតហេតុ​ខាងលើ​ពួកគាត់​បានឃើញ​ភ្លើង​បាន​ឆេះ​ផ្នែក​ខាងលើ​ដំបូង​ផ្ទះ​មក​មុន​ដោយ​ម្ចាស់ផ្ទះ​នៅ​ខាងក្រោម​មិនបាន​ដឹងថា​ភ្លើង​បាន​ឆេះ​ផ្ទះ​របស់គាត់​នោះទេ ។

ដោយ​នៅពេលដែល​ភ្លើង​កំពុងតែ​ឆេះ​តិចៗ​នោះ​ដោយមាន​លាយឡំ​ជាមួយនិង​ខ្យល់​បក់​ថែមទៀត​នោះ​ក៏​បណ្តាល​ឲ្យ​ផ្ទះមួយ​ខ្នង​នេះ​បាន​ឆេះ​អស់ទាំង​ស្រុក​តែម្តង ។ តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​ទទួលរង​គ្រោះ​ដោយសារតែ​ករណី​អគ្គីភ័យ​នេះ​ទេ​គឺ​គ្រាន់តែ​ខូចខាត​ផ្ទះ​និង​ទ្រព្យសម្បត្តិ​ដែល​នៅក្នុង​ផ្ទះ​អស់ទាំង​ស្រុង ដោយ​នៅក្នុង​ហេតុការណ៍​នេះ​ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ន​នគរបាល​ខេត្តសៀមរាប​និង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ជួយ​ចុះ​ធ្វើ​អន្តរាគមន៍​ផង​នោះ​ទើប​អគ្គីភ័យ​នេះ​មិន​បណ្តាល​ឲ្យ​មានការ​រាលដាល​ឆេះ​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ ។ ជាប់​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ​យើង​មិនទាន់​ដឹង​អំពី​មូលហេតុ​អ្វី​ច្បាប់​លាស់​នៅឡើយ ៕ ​ដោយ លោក ខេង ខេមរា​ ​

និង លោក ប៊ុត សាម20140530_091519 20140530_091413 20140530_091453 20140530_091519 20140530_091642 20140530_091736

–>