ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​នាំយក​ថវិការ​និង​គ្រឿង​ឧបភោគបរិភោគ​ចែកជូន​អតីត​យុទ្ធ​ពិការភ្នែក​ជួប​និង​ការខ្វះខាត​

0

កំពង់ធំៈ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងសហការី បាននាំយកថវិកានិងសម្ភារៈមានគ្រឿងឧបភោគ បរិភោគ ក្នុងឳកាសចុះសួរសុខទុក្ខ មកចែកជូនអតីតយុទ្ធជន ដែលជួបនូវការលំបាកនិងខ្វះខាតនៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦។
លោក ហូ ហង្ស អាយុ47ឆ្នាំ ជាអតីយុទ្ឋជនពិការភ្នែក ថែមទាំងមានស្នាមរបួសពេញខ្លួនដោយសារអំបែងគ្រាប់ ក្នុងពេលប្រយុទ្ឋគ្នានាសម័យសង្គ្រាមផ្ទៃក្នុងកន្លងមក អតីតឈរជើងនៅអង្គភាពវរសេនាតូចលេខ36 យោធាខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិកណ្តោលចាស់ ឃុំ ព្រះដំរី ស្រុកស្ទោងខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឲ្យដឹងថាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យប្រធានសមាគមថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់បំផុតចំពោះ អតីតយុទ្ធជនកម្ពុជា បើពុំមានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះផងដែរ មានអតីតយុទ្ធជនទើបមានថ្ងៃនេះ ជាក់ស្តែងក្នុងថ្ងៃនេះផងដែរបានជូនថវិកាចំនួន150.000រៀល មីយើង មួយកេស ទឹកត្រីពីរយួរ ទឹកស៊ីអ៊ីវ ពីរយួរ និងអង្ករ50គីឡូក្រាម ។
ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន បានបញ្ជាក់ថាដោយឡែកអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ត្រូវបានយកចិត្តទុកដាក់បំផុត ដោយបានដឹកនាំសហការីចុះទៅសួរសុខទុក្ខគ្រប់ទិសទី ដើម្បីលើកទឹកចិត្តនិងជួយចែករំលែកនូវភាពខ្វះខាត ដោយមិនគិតថ្ងៃឈប់សម្រាក់ ថ្ងៃសៅអាទិត្យនោះទេគឺឆ្លៀតឳកាសចុះសួរសុខទុក្ខដល់អតីតយុទ្ធជនដែលកំពុងតែរស់នៅតាមមូលដ្ឋាន និងកំពុងតែរងចាំស្វាគមន៍ថ្នាក់ដឹកនាំ និងអតីតមិត្ត ធ្លាប់រួមការងារ ដើម្បីរំលឹកនូវគ្រាចងចាំ និងការចងសម្ព័ន្ឋមេត្រីភាពឡើងវិញ។
ដោយ ប៊ុន រដ្ឋា

14322753_695122383984826_3871297794036429879_n 14292340_695122337318164_2605843244593744837_n 14291650_695122450651486_3150096762790637107_n 14232647_695122487318149_2857000167741624609_n 14202633_695122353984829_1716927804791297799_n