គ្រូពេទ្យ​មនុស្សធម៌​ចុះ​ពិនិត្យ​រក្សា​ព្យាបាល​អតីតយុទ្ធជន​គ្រួសារ​កងទ័ព​និង​ប្រជាពលរដ្ឋ​៣០០​នាក់​ដោយ​ឥតគិតថ្លៃ​

0

កំពង់ធំៈ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគៀងគរសម្បុរជនទាំងក្នុងនិងក្រៅប្រទេសក្នុងការជួយឧបត្ថម្ភ ដើម្បីសាងសង់បន្ទាយ ធ្វើឲ្យហេដ្ឋរចនាសម្ព័ន្ឋអាគារធ្វើការ សាលប្រជុំនិងអាគារស្នាក់នៅជាច្រើនខ្នង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កន្លងទៅនេះ មិនតែប៉ុណ្ណោះឯកឧត្តម ឧត្តមសេនីយ៍សោម ស៊ុន បានស្នើរសុំឲ្យគ្រូពេទ្យមនុស្សធម៌ចម្រុះមានទាំងគណកម្មាធិការកាកបាតក្រហមទីក្រុងហូជីមិញ និងគ្រូពេទ្យស្ម័គ្រចិត្តនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ង្វៀន ហ័ងណាំង ប្រធានរណៈសិរ្សទីក្រុងហូជីមិញ សរុបចំនួន៤៦នាក់ បានមកពិនិត្យនិងព្យាបាលជំងឺនៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋរបស់ គ្រូពេទ្យមនុស្សធម៌នេះគឺបានធ្វើឡើងចំនួន២ គឺទី១បានធ្វើឡើងនៅវត្តបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រួមទាំងព្រឹកថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ ២០១៦ គឺធ្វើឡើងតាមស្មារតីអនុស្សារណៈប្រចាំឆ្នាំ រវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង បញ្ជាការដ្ឋានទីក្រុងហូជិមិញ សំដៅបង្កើនមិត្តភាពល្អប្រសើរ រវាងប្រទេសទាំង២ ក្នុងកិច្ចសហប្រតិបត្តិការល្អ ផ្តល់ព័ត៌មាន និងជួយគ្នាទៅវិញទៅមករាល់ការលំបាក ក៏ដូចជាជួបនូវការលំបាក គ្រោះមហន្តរាយផ្សេងៗ និងបទល្មើសឧក្រិដ្ឋមិនឲ្យកើតមានឡើងរវាងខេត្តក្រុងទាំង២។
ត្រូវបានពិនិត្យនិងព្យាបាលជំងឺជូនចំនួន៣០០នាក់ដោយឥតគិតថ្លៃ ក្នុងនោះមានក្រុមគ្រួសារអតីតយុទ្ធជនចំនួន១៦៦នាក់ គ្រួសារកងទ័ពចំនួន១០០នាក់និងប្រជាពលរដ្ឋ៣៤នាក់ ក្រោយពីពិនិត្យព្យាបាលហើយ ក៏មានថវិកាជូនក្នុងម្នាក់២០ដុល្លាសម្រាប់ជាកាដូរអនុស្សាវរីយ៍ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ផងដែរថា ដោយយល់ឃើញនូវភាពខ្វះខាតរបស់អតីតយុទ្ធជន និងគ្រួសារកងទ័ព រួមទាំងប្រជាពលរដ្ឋទាំង៨ស្រុកក្រុងមួយចំនួន មានជីវភាពក្រីក្រខ្វះលទ្ធភាពក្នុងការព្យាបាលជម្ងឺ ដោយអ្នកខ្លះត្រូវបានចំណាយថវិកាទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ដូច្នេះដើម្បីកាត់បន្ថយការចំណាយ គឺបានស្នើរសុំឲ្យគ្រូពេទ្យមនុស្សធម៌អញ្ជើញមកព្យាបាលដល់ខេត្តកំពង់ធំផ្ទាល់ ក្នុងនោះមានការព្យាបាលជម្ងឺគ្រប់ប្រភេទ រួមទាំងពិនិត្យព្យាបាលជំងឺរោគស្ត្រីផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងអំណរគុណនិងកោតសរសើរ ក្រុមគ្រូពេទ្យស្មា័គ្រចិត្តទីក្រុងហូជីមិញដែលបានចំណាយពេលវេលា ព្យាបាលជូនអ្នកជម្ងឺជាប្រជាពលរដ្ឋគ្រួសារកងទ័ព អតីតយុទ្ធជននៅក្នុង ខេត្តកំពង់ធំ ។ ដោយ ប៊ុន រដ្ឋា


asset-39 asset-37 asset-36 asset-34 asset-33 asset-32 asset-30 asset-29 asset-27 asset-25 asset-24