​កិច្ចពិភាក្សា​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហូជីមិញ​ដើម្បី​ឈានទៅ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​

0

កំពង់ធំៈ កិច្ចពិភាគក្សារវាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ សាធាសង្គមនិយមវៀតណាម ដើម្បីគ្រោងនិងចុះអនុស្សារណៈយោគយល់គ្នានាពេលខាងមុខដ៏ឆាប់នេះ ក្នុងគោល បំណងបង្កើនចំណងសាមគ្គី និងចងសម្ព័ន្ឋមេត្រីភាពរវាងក្រុងទាំង២ ប្រចាំឆ្នាំ ២០១៧។
កិច្ចពិភាក្សានេះគឺក្នុងបំណង បង្កើនការយកចិត្តទុកដាក់ រវាងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងកិច្ចការសន្តិសុខ រួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ និងការជួយគ្នាទៅវិញទៅមកក្នុងវិស័យយោធា និងជួយគ្នាក្នុងគ្រាជួបគ្រោះ មហន្តរាយ និងទុក្ខលំបាកផ្សេងៗ ពិធីនេះត្រូវបានចាត់ធ្វើឡើងនៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមការចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស ស៊ុំ មេបញ្ជាការងយោធភូមិភាគទី៤ និងលោក វរៈសេនីយ៍ឯក ចិន វ៉ាន់តាំ អនុបញ្ជាការយោធាទីក្រុងហូជីមិញ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ការខិតខំ ប្រឹងប្រែងរវាងភាគីទាំង២ យោធាទីក្រុងហូជីមិញបានផ្តល់ថវិកាចំនួន ៣២,៣៨០ដុល្លា ដល់បញ្ជាការដ្ឋានតំបន់សឹក សាងសង់អាគារមេបញ្ជាការង ទំហំ ៧មគុណ២៥ម ធ្វើអំពីថ្ម ប្រកក្បឿង ជួយព្យាបាលជំងឺគ្រួសារ កងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋ ៣០០នាក់ ដោយឥតគិតថ្លៃនិងជូនថវិកា២០ដុល្លាសម្រាប់ការធ្វើដំណើរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ក្រៅពីតំបន់ប្រតិបត្តិការសឹកបានបង្កលក្ខណៈងាយស្រួល ដល់ប្រតិភូទីក្រុងហូជីមិញ ក្នុងប៉េសសកម្មដំណើរទស្សនកិច្ចនៅខេត្តកំពង់ធំ និងខេត្តសៀមរាប តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការល្អជាមួយនិង យោធាទីក្រុងហូជីមិញ ក្នុងការស្វែងរកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងទឹកដីខេត្តកំពង់ធំ ដើម្បីធ្វើមាតុភូមិ និវត្តន៍ប្រទេសវៀតណាម ដើម្បីរៀបចំទុកដាក់តាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា

asset-48 asset-46 asset-45 asset-44 asset-41