ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង​សប្បាយចិត្ត​ ​នាំគ្នា​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ ដោយ​មិន​បង់ប្រាក់​

0

​កំពង់ឆ្នាំង​៖​ ​រយៈពេល​ជិត​១​ខែ​កន្លងមកនេះ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​សំរុក​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជា​រៀងរាល់ថ្ងៃ និង​បាន​សំដែង​នូវ​ការពេញចិត្ត ព្រោះ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​មិន​តំរូវអោយ​ពួកគាត់​បង់ប្រាក់​ឡើយ ដែល​នេះ​ជា​គោលនយោបាយ​ដ៍​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អណ​ត្តិ​ទី​៥ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​ ​ ​

លោក សំ សិទ្ធី អធិការ​ក្រុង​កំពង់ឆ្នាំង​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៤​នេះ​ថា​៖​ចាប់ពី​ខែមករា​ឆ្នាំ​២០១៤​មក ថ្នាក់លើ​បាន​តំរូវ អោយ​មន្ត្រីនគរបាល​អ​ត្ត​សញ្ញាណ​ប័ណ្ណ​គ្រប់​ស្រុក​ក្រុង ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​៣​ជូន​ប្រជាពលរដ្ឋ​អោយបាន​គ្រប់ៗ​គ្នា​នៅក្នុង​មូលដ្ឋាន ក្នុងនោះ​អ្នក​គ្រប់​អាយុ អ្នក​បាន​បាត់​អត្តសញ្ញាណប័ណ្ណ និង​អ្នកមាន​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព​ត្រូវធ្វើ​ឡើងវិញ​ទាំងអស់គ្នា​។ ​ ​

លោក​អធិការ​បាន​អោយដឹងទៀតថា​៖ នៅក្នុង​អធិការ​ក្រុង​កំពង់ឆ្នាំង​មាន​ម៉ាស៊ីន​សំរាប់ធ្វើ​អត្តសញ្ញាណ​ចំនួន​២​គ្រឿង និង​មាន​មន្ត្រី​ជំនាញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ចំនួន​៤​រូប​។ បើ​យើង​ប្រើ​ម៉ាស៊ីន​១​ក្នុង​ថ្ងៃ​ធ្វើឯកសារ​អត្តសញ្ញាណប័ណ្ណ​បាន​៥០​នាក់ ប៉ុន្តែ​បើ​យើង​ប្រើប្រាស់​ម៉ាស៊ីន​២​គ្រឿង​គឺអាច​ធ្វើបាន​ដល់​១០០​នាក់​ក្នុង​១​ថ្ងៃ​។​មកដល់​ថ្ងៃទី​២៩ ខែឧសភា​នេះ លទ្ធផល​នៃ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សរុប​ធ្វើបាន​៧១៣៤​នាក់ ប្រុស​៣៦៨៧​នាក់ បាន​ផ្តល់អោយ​ថ្មី​៤៦០១​នាក់ ធ្វើ​ឡើងវិញ​ទាំង​បាត់​ទាំង​ហួស​សុពលភាព​បាន​ចំនួន​២៥៣០​នាក់ ហើយ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​នេះ​គឺត្រូវធ្វើ​ទាល់តែ​អស់ ដោយ​មិន​កំណត់​ពី​សុពលភាព​ឡើយ​។​

​ ​អ្នកស្រី សួង សួគ៌ា មន្ត្រីនគរបាល​អត្តសញ្ញាណ​ប័ណ្ណ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ផល​លំបាក​ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​មាន​ខ្លះៗ​ដូចជា ប្រជាពលរដ្ឋ​នាំគ្នា​មក​ធ្វើ​ច្រើនពេក ខ្លះ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ពេល​មក​ធ្វើ​ដែល​តំរូវអោយ​គាត់​ឡើង​ចុះ​ទៅមក​ច្រើន ដង អ្នកខ្លះ​មានឈ្មោះ​មិន​ដូចគ្នា​ទាំង​ក្នុង​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ​ចាស់ និង​

សំបុត្រកំណើត ជាគោលការណ៍​គឺ​គេ​យក​សំបុត្រកំណើត​ជា​គោល​ក្នុង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ អ្នកខ្លះ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ខេត្ត​ឆ្ងាយ​ក៍​ត្រូវ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តាម​សៀវភៅ​គ្រួសារ​នៅ​លំនៅដ្ឋាន​ដើម មិនបាន​ធ្វើឯកសារ​ផ្លាស់ប្តូរ​ទីលំនៅ ជាពិសេស ប្រជាពលរដ្ឋ​ម​យ​យ​ចំនួន​បាន​យក​ឯកសារ​ទៅ​បំពេញ​ខ្លួន​ខុស ៤​ទៅ​៥​ថ្ងៃ​ទើប​យកមក​វិញ ហើយ​ពេល​មាន​ខាង​វិទ្យុ​សម្ភាសន៍​គាត់​ឆ្លើយថា គាត់​មក​ធ្វើ​៤​ទៅ​៥​ថ្ងៃ​ឡើង​ចុះៗ​ទើប​គេ​ធ្វើអោយ បញ្ហា​នេះ​វា​មិនមែនជា​ការពិត​ដូច​វិទ្យុ​ថា​នោះទេ

ប្រសិនបើ​ពួកគាត់​មាន​ឯកសារ​ត្រឹមត្រូវ យ៉ាងយូរ​ធ្វើ​ត្រឹម​១០​នាទី​តែប៉ុណ្ណោះ​។​ ​ដោយឡែក​ប្រជាពលរដ្ឋ​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅក្នុង​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ពួកគាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ពេលនេះ គឺ​ពួកគាត់​សេចក្តី​រីករាយ​ណាស់​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​មិន​តំរូវអោយ​ប្រជាពលរដ្ឋ​បង់ប្រាក់​ឡើយ ចំណែក​ខាង​មន្ត្រី​អត្តសញ្ញាណប័ណ្ណ​ក៍​មិន​ទាមទារ​ឬ​កោសរូស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែរ ហើយ​កាលណា​យើង​មាន​ឯកសារ​គ្រប់គ្រាន់​គឺ​ខាង​មន្ត្រី​អត្តសញ្ញាណប័ណ្ណ​នឹងធ្វើ​ជូន​ភ្លាមៗ មិន​ដូច​គេ​និយាយ​នោះទេ​។​ ​

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សារៈប្រយោជន៍​សំខាន់​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ប្រើប្រាស់​ដូចជា​៖​បញ្ជាក់​អត្តសញ្ញាណ​ទិញដូរ ចូលធ្វើការ កំចី​ប្រាក់​ធនាគារ ពេល​មាន​គ្រោះថ្នាក់ ធ្វើលិខិត​ឆ្លងដែន​។​ល​។​៕ ??????????????????????????????? ??????????????????????????????? ???????????????????????????????