ក្រោយទាហ៊ានចាប់កម្មករខ្មែរ៦នាក់ដែលចូលទៅកាឈើក្រញូងនៅខេត្តប្រាជីនបុរីត្រូវឃុំខ្លួនព្រំដែនកម្ពុជា-ថៃ

0

ដោយ:ឃិន គន្ធា
បន្ទាយមានជយ័៖ក្រោយថៃចាប់ខ្លួនកម្មករខ្មែរចំនួន៦នាក់ដែលចូលកាប់ឈើក្រញូងត្រូវបានបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី១៩កញ្ញា។img_20160921_115255 កម្លាំងយោធានិងក្រុមតម្រួតថៃ(នគរបាល)តាមប្រមាញ់ នឹងឃាត់ខ្លួនបាន ខណៈដែលពួកគេ កំពុងជិះក្នុងរថយន្ត ដែលដឹកក្រញូងបម្រុងឆ្ពោះមកកាន់ព្រំដែនកម្ពុជាជាយដែនខេត្តស្រះកែវ។
យោងប្រភពក្រុមទាហាននិងតម្រួតថៃត្រូវបានកម្លាំងព្រំដែនកម្ពុជាស្រង់សំដីដូចដែលបាននិយាយថានៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាពរបស់ស្ថានីយ៍តម្រួតថៃប្រចាំខេត្ត ប្រាជីនបុរី និងទាហានខ្សែត្រៀមជួរមុខបន្ទាត់ព្រំដែនថៃកម្ពុជាថាមានរថយន្តដឹកឈើក្រញូងចំនួន៣គ្រឿងបានកំពុងបើកបរតាមផ្លូវសុវណ្ណាខនឆ្ពោះទៅកាន់ខេត្តស្រះកែវជាប់ព្រំដែននឹងចេត្តបន្ទាយមានជ័យ។
ទទួលព័ត៌មាននេះ កម្លាំងបានទាក់ទងទៅកាន់ស្ថានីយ៍តម្រួត(នគរបាល)ខ្លងមីប្រចាំស្រុកមឿងខេត្តស្រះកែវដើម្បីដាក់បារ៉ាស់ស្ទាក់ស្កាត់ផ្តល់សញ្ញាអោយរថយន្តទាំង៣គ្រឿងនេះឈប់ដើម្បីត្រួតពិនិត្យនៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យវឌ្ឍនាណាក់ខន ។img_20160921_115252
ក្នុងចំណោមរថយន្តទាំង៣គ្រឿងនោះមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាវីហ្គោVigo ពណ៌ខ្មៅពាក់ស្លាកលេខបាងកក៧៣៦៩បានបើករត់ដោយបានបំពាន បារ៉ាស់ ដែលក្រុមតម្រួតដាក់កាត់ផ្លូវ ធ្វើអោយរថយន្តបែកកងហើយឈប់ហើយអ្នកបើកបរដ៏វ័យក្មេងអាយុ១៨ឆ្នាំបានបើកទ្វារអោយកម្មករខ្មែរចំនួន៦នាក់ដែលជិះនៅក្នុងរថយន្ត រត់តែមិនអាចគេចខ្លួនបានត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។តែ អ្នកបើកបររថយន្តចំនួន ពីរគ្រឿងទៀតក៏បានរត់គេចខ្លួនដែរ។
ក្រុមតម្រួតបានយកត្រាក់ទ័រ មកអូសយករថយន្ត ដែលបែកកង់ទៅកាន់ស្ថានីយ៍ស្នងការតម្រួតខេត្តស្រះកែវហើយឆែកឆេរឃើញក្នយងរថយន្ត មានផ្ទុកឈើគ្រញូង សរុបមានចំនួន៣៣កំណាត់។
អ្នកបើកបរវ័យក្មេងនិយាយថាខ្លួនគ្រាន់តែជាអ្នកសុីឈ្នួលបើករថយន្តអោយថៅកែជាឈ្មួញឈើដោយបានទទួលកម្រៃឈ្នួលក្នុងមួយជើង១មុឺនបាត ។
ចំណែកកម្មករខ្មែរទាំង៦នាក់បានចាញ់បោកថៅកែថៃចូលសុីឈ្នួលចូលទៅកាប់ឈើក្រញូងគ្រាន់បានឈ្នួលចិញ្ចឹមជីវិត។
បច្ចុប្បន្នកម្មករខ្មែរទាំង ៦នាក់ ត្រូវបានក្រុមតម្រួតថៃ ប្រគល់ទៅអោយព្រៃឈើជំនាញដើម្បីចាត់វិធានការតាមផ្លូវច្បាប់គឺកសាងសំណុំរឿឃុំខ្លួនបណ្តោះអាសន្ន៕

img_20160921_115301

img_20160921_115257