ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ដោយកម្លាំងចម្រុះខណ្ឌសែនសុខ

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌសែនសុខបានបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បាន៨នាក់ ដកហូតបានគ្រឿងញៀន ៣ និងដកហូតម៉ូតូចំនួន គ្រឿង៤គ្រឿង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩ៈ០០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំនុចphoto_2016-09-22_10-52-50ពីរទីតាំងផ្សេងគ្នាគឺចំនុចគល់ស្ពានអាកាស7មករានិងតាមបណ្ដោយផ្លូវ២០០៤ត្រង់កន្លែងដាក់កុងត្រូលត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោក ជនសង្ស័យទាំង៨នាក់មានឈ្មោះ ១ . ឈ្មោះ អោន សុីណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ២ . ឈ្មោះ ចេវ រ៉ាបូ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិជាមួយគ្នា ៣ . ឈ្មោះ ធឿន ប៊ុន ថន អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ៤ . ឈ្មោះ សេក វ៉ែន អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិគោករកា សង្កាត់ព្រៃស ខណ្ឌដង្កោ ៥ . ឈ្មោះ ហម បញ្ញា អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ៦ . ឈ្មោះ សែម សុឃឿន អាយុ១៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់ភូមិប្រទះឡាង ខណ្ឌដង្កោ ៧ . ឈ្មោះ ញឹម ប៊ុន ្នី អាយុ ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់សង្កាត់បឹងធំ ខណ្ឌពោធិ៍ សែនជ័យ ៨ . ឈ្មោះ ទិន ចាន់សេង អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ តាមប្រភពព័តមានពីសមត្ថកិច្ចបានអោយដឹងថាអ្នកទាំងប្រាំបីនាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នៅគោលដៅពីផ្សេងគ្នាគឺគោលដៅទីមួយត្រង់ចំនុចតាមបណ្ដោយផ្លូវ២០០៤ ខណះពេលដែលសមត្ថកិច្ចចរាចរណ៍សហការជាមួយកម្លាំងចម្រុះខណ្ឌសែនសុខដាក់កុងត្រូលត្រួតពិនិត្យច្បាប់ចរាចរណ៍ហើយខណះនោះមានម៉ូតូពីរគ្រឿងម៉ាកស្មាសវីពណ័ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AC 1815 និងម៉ូតូមួយគ្រឿងទៀតម៉ាក ធូដេយពណ័ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1CZ 3551 ដែលសុទ្ធសឹងតែជាម៉ូតូដែលគ្មានមួកកញ្ចប់ទើបសមត្ថកិច្ចឃាត់ដើម្បីឆែកឆេរនិងផាកពិន័យហើយពេលដែលឆែកឆេរនោះក៍បានរកឃើញថ្នាំញៀនពីរកញ្ចប់តូចនៅលើខ្លួនបុរសពីរនាក់ក្នុងចំនោមបួននាក់ខាងលើ ហើយចំនែកមួយគោលដៅទៀតត្រង់ចំនុចគល់ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហពន្ធរុស្សី ខណះពេលដែលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងតែធ្វើការល្បាតពេលនោះក៍ប្រទះឃើញម៉ូតូពីគ្រឿងម៉ាកMSXពណ័សលាយខ្មៅគ្មានស្លាកលេខនិងម៉ូតូមួយគ្រឿងទៀតម៉ាកនិចពណ័សពាក់ស្លាកលេខ 1CT 8270 ជិះដោយបុរសបួននាក់ទើបតែចេញពីក្នុងភូមិត្រពាំងឈូកហើយសមត្ថកិច្ចមានការសង្ស័យក៍បានធ្វើការប្រដេញរហូតដល់ចំនុចកើតហេតុក៍បានឃាត់ម៉ូតូខាងលើដើម្បីធ្វើការឆែកឆេរក៍រកឃើញថ្នាំញៀនមួយកញ្ចប់តូចនៅលើខ្លួនបុរសម្នាក់ក្នុងចំនោមបួនដែលជាបក្សពួករបស់គេ បច្ចុប្បន្នអ្នកទាំងប្រាំបីនាក់និងវត្ថុតាងត្រូវបាននខ្លួនយកមកប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីកសាងសំណុំរឿងនិងបញ្ជូនខ្លួនយកទៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕

photo_2016-09-22_10-52-54