លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រារព្ធពិធីទទួលព្រះអាទិត្យរះចំប្រាសាទកំពូលប្រាំ

0

ដោយខេង ឧត្តម
សៀមរាប៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រារព្ធពិធីទទួលព្រះអាទិត្យរះចំប្រាសាទកំពូលប្រាំ ពិធីនេះបានធ្វើឡើង នៅក្នុងប្រាសាទអង្គរវត្ត ចំណុច បាកាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ។photo_2016-09-22_12-28-43លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំ ប្រារព្ធពិធី ទទួលព្រះអាទិត្យដែលរះចំ កំពូលប្រាសាទប្រាំនេះឡើង ដើម្បីជាការដឹងគុណ ដល់បុព្វបុរស ដែលបានកសាងប្រាសាទអង្គរវត្ត  ទុកឲ្យយើង។ លោកជំទាវបន្តថា ក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន នេះយើងត្រូវ សម្តែងនូវទឹកចិត្តស្មោះត្រង់ និងគោរពដឹងគុណដល់បុព្វបុរសយើង ហើយថែរក្សាប្រាង្គប្រាសាទអង្គរវត្ត និង ចូលរួមថែរក្សាសុខសន្តិភាពដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

photo_2016-09-22_12-28-03 photo_2016-09-22_12-28-16 photo_2016-09-22_12-28-20