រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង២០នាទីរសៀលថ្ងៃទី២២ ខែកញ្ញាphoto_2016-09-22_17-17-43ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្បែរសណ្ឋាគាររតន:ស៉ីធី ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2z.4985 បើកបរដោយបុរសម្នាក់ ជាមន្ត្រីនគរបាល ក្នុងទិសដៅពីលិចទៅកើត តាមបណ្តាយផ្លូវជាតិលេខ៧៨A លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួនក៍បានបុកចំពាក់កណ្តាលរថយន្តម៉ាកCRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F.8640 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតផ្នែកក្បាលខាងមុខទាំងស្រុង ចំណែករថយន្តCRV រងការខូវខាតចំហៀងរថយន្តខាងស្តាំយ៉ាងដំណំផងដែរ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបានបណ្តាលឲ្យនណាម្នាក់រងរបួសអ្វីនោះឡើយ។ក្រោយពីកើតហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែង នឹងបាននាំយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយា័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕ photo_2016-09-22_17-17-45 photo_2016-09-22_17-17-48 photo_2016-09-22_17-17-40