បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ

0

ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់បានដាច់ចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមិនដឹងមូលហេតុ
ហេតុការណ៍នេះបានបានកើតឡើងកាលពីវេលាimg_20160922_215303ម៉ោង៦នឹ៣០នាទីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៦នេះមានករណីចងក ធ្វើអត្តឃាតខ្លួនឯង នៅក្នុងដីចំការកៅស៊ូមានម្ចាស់ឈ្មោះថាស្ថិតក្នុងភូមិកាម្មាំង ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី។ភ្លាមៗនោះដែរ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលស្រុកបកែវ រួចកម្លាំងបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យ។
លោកជួបវណ្ណារក្សបានប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះ លឹមកុសលភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិកាគ្លិ ឃុំសើង ស្រុកបកែវ ខេត្តរតនគិរី។
លោកថាជនរងគ្រោះកន្លងមកនៅពេលផឹកស្រាស្រវឹងម្តងៗតែងតែរត់ទៅរកកន្លែងចងកប៉ុន្តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ពេលតែលើកនេះទៅដូចបំណងហើយ។
បន្ទាប់ពីធ្វើកោសល្យវិច័្ឆយរួចមកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

img_20160922_215303