ជនជាប់ចោទប៉ុនប៉ងធ្វើឃាតដែលត្រូវជាប់គុក៣០ឆ្នាំចាប់បញ្ជូនពីថៃមកហើយ

0

ដោយ:ឃិន គន្ធា
សាមុតប្រាកាន-ថៃ: ឃាតករដៃដល់តែមិនបានសម្រេចម្នាក់ដែលតុលាការបានកាត់ទោស៣០ឆ្នាំករណីប៉ុនប៉ងធ្វើឃាតយុវជនម្នាក់នៅក្រុងប៉ោយប៉ែតត្រូវបាននគរបាលព្រហ្មទ័ណ្ឌimg_20160923_180838សន្តិសុខនិងសណ្តាប់ធ្នាប់ស្រុកសំរោងនិងខេត្តសាមុតប្រាកានសហការនឹងអធិការដ្ឋានក្រុងប៉ោយប៉ែតនិងស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឈានដល់ចាប់ខ្លួនហើយ។
ការចាប់ខ្លួនធ្វើឡើងនៅព្រឹកថ្ងៃទី២២កញ្ញាឆ្នាំ២០១៦ នៅផ្សារ១ក្នុងស្រុកសំរោងខេត្តសាមុតប្រាកានជាទីគេចខ្លួនរបស់ជនជាប់ចោទ។img_20160923_180818
លោកអនុសេនីយ៍ព្រហ្ម ពិសិដ្ឋអធិការរងក្រុងប៉ោយប៉ែតអោយដឹងថ្ងៃទី២៣កញ្ញាថា:លោកនិងកម្លាំងតម្រួត(នគរបាល)ថៃនៅខ្លងលឹកស្រុកអារញ្ញាខេត្តស្រះកែវ,នៅស្រុកសំរោងនិងខេត្តសាមុតប្រាកានបានចាប់ខ្លួនជនចាប់ចោទឈ្មោះផាត់ ប៊ុនធឿន ហៅអ៊ូចភេទប្រុសអាយុ២៨ឆ្នាំកំណើតនៅឃុំគារស្រុកមោងឬស្សីខេត្តបាត់ដំបង និងស្នាក់នៅភូមិក្បាលកោះសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកព្រហ្ម ពិសិដ្ឋ និយាយបន្តថា:ការចាប់ខ្លួននេះយោងបទបញ្ជាលោកឧត្តមសេនីយ៍អាត់ខែមស្នងការនគរបាលខេត្តនិងកិច្ចសហប្រតិបត្តុិការល្អនឹងភាគីថៃ ហើយអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួនលេខ១០៣ចុះថ្ងៃទី៤មេសាឆ្នាំ២០១៦របស់លោកម៉មច័ន្ទវណ្ណ:ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា ជនជាប់ចោទឈ្មោះផាត់ ប៊ុនធឿនហៅអ៊ូចបានប្រព្រឹត្តប៉ុនប៉ងឃាតកម្មគិតទុកជាមុនកាលពីថ្ងៃីទី៤តុលាឆ្នាំ២០១៤លើជនរងគ្រោះឈ្មោះពៅ រតនាហៅចក់ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិបាលីលេយ្យ២សង្កាត់ក្រុងប៉ោយប៉ែត។img_20160923_180803
ក្នុងហេតុការណ៍នោះ ជនចាប់ចោទនិងបក្ខពួកបានស្ទាក់កាប់នឹងដាវលើជនរងគ្រោះចំត្រង់ថ្ពាល់ក្រោមភ្នែក ១កន្លែងនិងប្រអប់ដៃ១កន្លែងបណ្តាលអោយរបួសធ្ងន់ធ្ងរ ។ជនល្មើសបានគេចទៅថៃរហូតមក។
រីឯយោងដីការរបស់តុលាការវិញអោយដឹងថា:ជនជាប់ចោទស្ថិតក្នុងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៦៨៨ចុះថ្ងៃទី១១តុលាឆ្នាំ២០១៤និងដីការដំណោះស្រាយលេខ២៦៣៤ចុះថ្ងៃទូ២៤មេសាឆ្នាំ២០១៤របស់ចៅក្រមសើុបសួរអិុត សម្ផស្ស ។ជនជាប់ចោទត្រូវបានតុលាការកាត់ទោសកំបាំងមុខ ហើយចេញសាលក្រមផ្តន្ទាទោសអោយជាប់ពន្ធនាគារចំនួន៣០ឆ្នាំគិតពីថ្ងៃអនុវតហតទោសដូចបទល្មើសខាងលើ។
ជនជាប់ចោទប្រាប់សមត្ថកិច្ចថាខ្លួនគ្មានទំនាស់ឬគំនុំអ្វីនឹងជនរងគ្រោះទេ តែបានធ្វើតាមមិត្តភក្តិញុះញង់។
លោកអ៊ុំ សុផល ស្នងការរងដែលតែងតែចុះនាំកម្លាំងនគរបាលស្រុកក្រុង ខេត្តទៅសហប្រតិបត្តិការល្អនឹងភាគីថៃបង្ក្រាបជនល្មើសដែលគេចខ្លួនទៅប្រទេសថៃនោះបាននិយាយប្រាប់ថា:នៅថ្ងៃទី២៣កញ្ញានេះ គេអាចបញ្ជូនជនត្រូវចោទមកដល់កម្ពុជាហើយប្រគល់អោយតុលការឃុំខ្លួនតាមទោសកំណត់ហើយ៕

img_20160923_180749

img_20160923_180829

img_20160923_180812