កសិករនិងឈ្នួញ:ស្រូវសែនក្រអូបនៅតែមិនបានតម្លៃ៨៤០រៀលឬ៧បាតក្នុង១គក្រឡើយ

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ: កសិករនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនិងនៅស្រុកបវេលខេត្តបាត់ដំបង ក៏ដូចជាឈ្នួញទិញស្រូវនិយាយថា ទោះជាមានការអះអាងពីការខ្នះimg_20160929_142647ខ្នែងពីដៃគូក្រុមហ៊ុននិងថាទម្លាក់ថវិកាពីរដ្ឋយ៉ាងណាដើម្បីជួយទិញស្រូវ ក៏ជាក់ស្តែងតម្លៃលក់ស្រូវបានទាបជាង៨៤០រៀលឬ៧បាតក្នុង១គក្រ។
ប្អូនប្រុសមួន សារូ អាយុ៣៦ឆ្នាំរស់នៅភូមិតាម៉ៅឃុំសឿស្រុកមង្គលបូរីប្រាប់ថ្ងៃទី២៨ កញ្ញាថា:” ថាអីថាចុះ ឬជួយយ៉ាងណាក៏ខ្លួននិងអ្នកស្រែក្នុងភូមិជាមួយនៅតែលក់ស្រូវសែនក្រអូបបានតែ៥,៨-៦,២បាត/គក្រ ហើយទិញមិនអស់ទៀត”។img_20160929_142702
ចំណែកលោកយាយសិទ្ធិ ណូក អាយុ៧២ឆ្នាំរស់នៅភូមិជាមួយនិយាយដែរថា:”តាយាយនិងកូនៗធ្វើស្រូវសែនក្រអូបបាន៤ហិចតា។តែតម្លៃលក់ឆ្នាំនេះថោក មិនបាន៩-១១បាត/គក្រដូចឆ្នាំ២០១៥ទេ។គឺលក់.
បានតែ៥,៧-៦,១បាត/គក្រ។ដូច្នេះគាត់ត្រូវបង្ខំចិត្តយកស្រូវកាត់ផ្លូវដ៏លំបាកមកហាលលើផ្លូវខេត្តលេខ១៥៩សេកៅស៊ូមាត់ស្ទឺងមង្គបូរី”។
លោកម៉ៅ ហួរ ភ្នាក់ងារទិញស្រូវរបស់ក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice. Co, LTD) ដែលមកទិញស្រូវពីស្រុកមង្គលបូរីនិងស្រុកបវេលប្រាប់ថនងៃដដែលថា: ការទិញ ហាងឆេងប្រែប្រួលតាមថ្ងៃនិងតាមមានឈ្មួញមកប្រជែងឬអត់? គឺទិញតាមហាងឆេងក្នុងស្រុកនិងអន្តរជាតិគឺស្រូវសែនក្រអូបច្រូតភ្លាមៗល្អ តម្លៃ៥,៨-៦,២បាត/គក្រ។បើដេកច្រើនថ្ងៃ(យឺតមិនយកមកលក់ទាន់) តម្លៃត្រូវចុះដល់៥,៥បាត/គក្រក៏មាន។img_20160929_142659
ចំណែកអ្នកស្រីសារៀង អ្នកភូមិដែលជាឈ្មួញកណ្តាលទិញទុករយ:ពេលខ្លីក្នុងរោងរួចលក់អោយក្រុមហ៊ុននិយាយថា:ទោះយ៉ាងណា ស្រូវមិនអាចបានតម្លៃ៧បាត/គក្រទេ។ខ្លួនក៏ជាអ្នកធ្វើស្រែដែរ ហើយអាណិតណាស់ដែលស្រូវជុញ គ្មានអ្នទិញ ហើយអ្នកភូមិមកអង្វរថា អោយតែទិញតម្លៃថោកក៏ថោកចុះ កុំអោយតែជះចោល។
រីឯកសិករឈ្មោះរី វី នៅភូមិរាមសេនាឃុំល្វាស្រុកបវេលខេត្តបាត់ដំបងប្រាប់ទៀតថា:តម្លៃលក់ស្រូវបើក្រុមហ៊ុនទិញ៧បាត/គក្រគឺគេយកតែ២០-៣០ភាគរយ។ បន្ទាប់មក គេថាយ៉ាងនេះយ៉ាងនោះ ..ស្រូវដេកផ្លូវ ខ្មៅ ស្អុយ ,យប់ …ពិបាក ហើយត្រូវទិញក្នុងតម្លៃតែ៥,៣-៥,៧បាត/គក្រ៕

img_20160929_142709

img_20160929_142639

img_20160929_142652

img_20160929_142654