ចុះពិនិត្យដោះស្រាយស្ថានភាពទឹកទ្វេគ្រោះនៃ ស្រុក ក្រុងនៅខេត្តបន្ទាយមានជ័យ

0

ដោយ: ឃិន គន្ធា
បន្ទាយមានជ័យ: លោកអភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញធនធានទឹក កសិកម្មនិងមន្រ្តីអាជ្ញាធរដែនដីបានចុះពិនិត្យមើលស្ថានភាពនិងដោះស្រាយបញ្ហាប្រឈមទឹកទ្វេimg_20161006_101331 គ្រោះនៅស្រុក ក្រុងមួយចំនួនក្នុងខេត្តដូចជាកន្លែងរងនូវការកង្វះទឹក កន្លែងរងគ្រោះដោយទឹកជំនន់លិចស្រូវនិងកន្លែងខ្លះទៀតស្រូវកំពុងប្រមូលផលតែខ្វះទីផ្សារ តម្លៃថោក។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធាននិងឧតុនិយមខេត្ត លោកឃូ ពៅ អភិបាលស្រុកស្វាយចេកនិងមន្ត្រីកាលថ្ងៃទី៥ខែតុលាឆ្នាំ២០១៦ បានចុះត្រួតពិនិត្យទីតាំងនិងដោះស្រាយបញ្ហាក្នុងឃុំរលួស និងឃុំស្វាយចេកដែលប្រឈមមុខទ្វេរគ្រោះបញ្ហាទឺក។ក្នុងនោះកន្លែងខ្លះត្រូវបូមទឹកស្តុកក្នុងស្ទឹងស្វាយចេកនិងស្រះទឺកធំ តូច ដើម្បីបម្រុងបង្កាកុំអោយខ្វះទឹកប្រើប្រាសនិងបរិភោគដូចរដូវប្រាំងឆ្នាំ២០១៥-១៦កន្លងមក។
លោកអភិបាលខេត្តណែនាំអោយបូមនិងបញ្ចាល់បញ្ចលទឺកដែលមានសង្ក្រោះស្រូវកសិករ ហើយពិនិត្យលទ្ធភាពកាយទម្លាយកន្លែងស្ទះមុខទឹកនិងពិសេសអនុវត្តអនុសាសន៍លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន លើករណីរកច្រកនាំទឹកពីប្រព័ន្ធធារាសាស្ត្រស្ទឹងស្ពានស្រែង,ចុងកាល-ភ្នំស្រុកនិងអាងត្រពាំងថ្មមកស្រុកស្វាយចេក ព្រះនេត្រព្រះនិងក្រុងសិរីសោភ័ណ(ប៉ែកខាងជើង)។img_20161006_101324
លោកយូ ពៅអភិបាលស្រុកស្វាយចេកបាននិយាយថាៈ ចំពោះមុខ អាជ្ញាធរ ជំនាញធនធានទឺកនិងអ្នកស្រុកបានបូមទឺកស្តុកទុកផង បានស្ទាក់ឬបូមទឹកបញ្ជូលស្រែផង។
លោកប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទូីរកសិកម្មខេត្តបន្ទាយមានជ័យនិយាយដែរថា:ក្នុងខេត្តនៅប្រឈមខ្វះទឹកហើយប៉ះពាល់ដល់ដំណាំស្រូវរដូវវស្សាជាង១មឺុនហិចតា។ក្នុងធ្ងន់ធ្ងរជាងគេមាននៅក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះជាដើម។
លោកនិយាយបន្តថា:តែកន្លែងខ្លះ ស្រូវល្អហួសពីការស្មានឡើងវិញព្រោះបានទឺកភ្លៀងនិងជំនន់។
តែនៅស្រុកភ្នំស្រុកជំនន់ទឹកភ្លៀងក៏មានផលប៉ះពាល់ដល់ដំណាំស្រូវជាង១.៦០០ហិចតាដែរ។
ចំណែកវាលស្រែជិត៤មឺុនហិចតា ពិសេសក្នុងស្រុកមង្គលបូរីបាននឹងកំពុងប្រមូលផលស្រូវប្រាំងដើមរដូវវស្សាមានពូជសែនក្រអូប ,ពូជអីុអ៊ែ៥០៤ ..ដោយទិន្នផលខ្ពស់តែតម្លៃទាប ហើយលំបាកទីផ្សារយ៉ាងខ្លាំង។
ចំណែកលោកយឹម ប៊ុនរ៉ុមប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តវិញបាននិយាយថាៈការត្រួតពិនិត្យកន្លងមកឃើញថា ស្ថានភាពទឹកជំនន់ស្ទឺងស្រែងកាលពីថ្ងៃទី២៩កញ្ញាកន្លងមក បានស្រកចុះហើយនៅស្រុកភ្នំស្រុក តែបានឡើងនៅផ្នែកខាងក្រោមខ្សែទឹកនៅស្រុកព្រះនេត្រព្រះ។ពោលគឺមានការស្រកខ្លាំងដោយសារសំពាធទឹកភ្លៀងពុំមានធ្លាក់ជាថ្មី ក៏នាំអោយទឺកស្រកចុះលឿនដែរ។
ថ្ងៃដដែល លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រូីបានបន្តទៅពិនិត្យបន្ទាន់បញ្ហាទឹកនេះនៅស្រុកភ្នំស្រុកទៀត។img_20161006_101329
លោកសូន បវរ និងមន្ត្រីពិនិត្យឃើញថា ស្ថានភាពជំនន់ទឺកភ្លៀងដែលធ្លាក់តាមប្រឡាយនិងផ្លូវទឺកធម្មជាតិពីភូមិសាស្ត្រខេត្តឧត្តរមានជ័យមកប៉ះពាល់ដំណាំស្រូវនៃឃុំណាំតៅ ឃុំស្ពានស្រែងស្រុកភ្នំស្រុកនិងហួសទៅឃុំទឺកជោរ ឃុំប្រាសាទស្រុកព្រះនេត្រព្រះ។
លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកនិយាយថា:ប៉ុន្តែស្ថានភាពទឹកទ្វេគ្រោះនេះ មិនមានអំណោយផលសម្រាប់អាងទឺកត្រពាំងថ្មក្នុងស្រុកភ្នំស្រុកទេព្រោះមកទល់ពេលនេះ ទឹកមិនទាន់មានធារទឺកពេញពោះអាងនៅឡើយ។
ចំពោះមុខ និងនៅពេលខាងមុខដ៏ខ្លីនេះ ទាំងក្រសួងធនធានទឺក,ក្រសួងកសិកម្ម, អាជ្ញាធរដែនដីនិងពលរដ្ឋត្រូវសហការគ្នាទាញយកប្រយោជន៍ទឹកអោយអស់លទ្ធភាព ហើយស្ទាក់ទឺកទុកស្រោចស្រពវាលស្រែផងនិងទុកសម្រាប់ប្រើប្រាស និងបរិភោគផង។ពោលគឺត្រូវរួមគ្នាធានាថា រដូវប្រាំងឆ្នាំ២០១៦-១៧ ខាងមុខ ទូទាំងខេត្តបន្ទាយមានជ័យមិនត្រូវខ្វះខាតទឺកធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រដូចរដូវប្រាំងឆ្នាំកន្លងមកទេ។
លោកអភិបាលខេត្តបន្ថែមថាជាងនេះទៅទៀត ការរក្សាទឺកទុកសម្រាប់ការធ្វើស្រែប្រាំងលើកទីទី២ឬស្រូវរដូវប្រាំងគឺជាការចាំបាច់ណាស់។
ពោលគឺត្រូវខិតខំដោះស្រាយតាមលទ្ធភាពលើបញ្ហាទ្វេគ្រោះទឺកប្រឈមធំៗទាំង៣លើដំណាំស្រូវមានខ្វះទឺក ទឺកជំនន់ ស្រូវបានផលតែតម្លៃថោកនិងបង្ការស្តុកទឹកទុកកុំអោយរដូវប្រាំងខាងមុខខ្វះទឹកទៀត៕

img_20161006_101334