តាមមុខផ្សា មុខរោងចក្រនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្លាយជាទីតាំងចោលសំរាមដោយសារគ្មានធុងសំរាម

0

កំពង់ស្ពឺ=នៅតាមមុខផ្សា និងមុខរោងចក្រជាច្រើនកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺកំពង់ទទួលរងការបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរខណៈអាជ្ញាធរបានណែនាំជាញឹកញាប់អំពីបញ្ហានេះ ។img_5505តាមការសង្កេតនៅតាមបណ្តាមុខរោងចក្រនានាគេមិនបានក្រុមហ៊ុនរោងចក្រទាំងនោះមានដាក់ធុងសំរាមសម្រាប់បងប្អូនកម្មករ កម្មារិនីចោលសំរាមនោះទេគឺបណ្តែតបណ្តោយឲ្យមានការចោលសំរាមពាសវាលពាសកាល ក្នុងនោះគេបានសង្កេតឃើញមានសំរាមប្រភេទថង់ផ្លាស់ស្ទិច កំបង់ជរ័ ចានបាយជ័រ។ល។ ដែលជារបស់មិនអាចរលាយភ្លាមៗជាហេតុធ្វើឲ្យបរិស្ថានកង្វក់យ៉ាងធ្ងន់ធ្ងរ ។ យោងតាមប្រភពពីពលរដ្ឋដែលរស់នៅក្បែរចំណុចរោងចក្រមួយចំនួនបានលើកឡើងថា សំរាមទាំងនោះនៅពេលមានខ្យល់ភ្លៀងម្តងៗវាបានហើរហុយប៉ាតណាប៉ាណីកួចពេញផ្លូវបានបង្កឲ្យបាត់បង់អនាម័យយ៉ាងខ្លាំងចំពោះបរិស្ថាន ហើយបានធ្វើឲ្យមានការរំខានដល់ការលក់ដូរចំណីអាហាថែមទៀត ។បើតាមប្រភពបានបញ្ជាក់យ៉ាងច្បាស់ថា សំរាមទាំងនេះគឺបណ្តាលមពីការចោលរបស់បងប្អូនជាកម្មករ កម្មារិនីរោងចក្រទាំងនោះ ដែលរាល់ម៉ោងចេញពិសាអាហាពេលថ្ងៃត្រង់ ហើយខាងរោងចក្រមិនមានធុងសំរាមដាក់ឲ្យពួកគាត់សម្រាប់ចោលទេ ដោយក្នុងម្នាក់ចោលសំរាមជាប្រភេទថង់ កែវ ចានជ័រ មិនក្រោមពី ៣ទៅ៤ ថង់ជាសំរាមឡើយ ។img_5509
បើតាមការលើកឡើងខាងលើរោងចក្រនិមួយៗត្រូវគោរពច្បាប់ស្តីពីបរិស្ថាន ហើយកន្លងមកមន្រ្តីបរិស្ថានក៏បានធ្វើការអប់រំណែនាំដល់ រោងចក្រ សហគ្រាស ផ្សា និងទីប្រជុំជននានាផងដែរ ហើយរាជរដ្ឋាភិបាលក៏ចេញនៅ អនុក្រិត (លេខ ១១៣ អនក្រ បក) ស្តីអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងនោះ មាត្រា ៤២ បានចែងថា បុគ្គលដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធរណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌបានហាមឃាត់ការបោះចោលសំរាម សំណល់រឹង ត្រូវទទួលការពិនយ័អន្តរការណ៏ជាប្រាក់ និងទណ្ឌកម្មដូចខាងក្រោម ៖- ២ ម៉ឺនរៀល ចំពោះអ្នកទេសចរណ៏ ប្រមូលវិចខ្ចប់ដាក់ធុងសំរាមដែលអាជ្ញាធរកំណត់ផងដែរ – ៥ ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមដងផ្លូវ សាធារណៈប្រមូលវិចខ្ចប់ដាក់ធុងសំរាមដែលអាជ្ញាធរកំណត់ផងដែរ
– ១៥ ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមផ្ទៈ ភោជនីដ្ឋាន ទីកំសាន្ត ប្រមូលវិចខ្ចប់ដាក់ធុងសំរាមដែលអាជ្ញាធរកំណត់ផងដែរ – ២០ ម៉ឺនរៀល ចំពោះទីផ្សា អាជីវកម្ម សេវាកម្ម សិប្បកម្ម ហើយត្រូវទទួលខុសត្រូវប្រមូលសម្អាតដឹកចេញយកទៅទីលាន – ៤០ ម៉ឺនរៀលជំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន ហើយត្រូវទទួលខុសត្រូវប្រមូលសម្អាតដឹកចេញយកទៅទីលាន ។ ការថែរក្សាបរិស្ថានត្រូវតែផ្តើមចេញពីយើងទាំងអស់គ្នា បរិស្ថានផ្តើមពីយើងបែបនេះ មានតែយើងជាមនុស្សណឹងហើយដែលត្រូវទទួលរងឥទ្ធិពលពីបញ្ហាបរិស្ថានវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាបរិស្ថានដើម្បីសុខភាពយើង ៕

img_5503