​លោក​អភិបាលខេត្ត​សៀមរាប​បញ្ហា​បង្គន់​អនាម័យ​សា​ធា​រណះ​គឺមាន​សា​រះ​សម្ខាន់បំផុត​នៅក្នុង​ទីប្រជុំជន​

0

​សៀមរាប​៖លោក​ឃឹម​ប៊ុន​សុង​បាន​លើកឡើងថា បញ្ហា​បង្គន់​អនាម័យ​សាធារណៈ គឺមាន​សារៈ សម្ខាន់បំផុត នៅក្នុង​ទីប្រជុំជន ពិសេស​ការបម្រើ​នូវ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ​ដែល បាន​ចូលមក​ទស្សនា​កម្សាន្ត​នៅ​លើក​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ហើយ​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ខ្ពស់ រហូត​មាន ចូលរួម​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បានរៀបចំ​នូវ​កម្មវិធី សៀមរាប​ផ្ទះ​ខ្ញុំ ហើយ​ត្រូវបាន​គ្រប់​ស្រទាប់​មជ្ឈដ្ឋាន ធ្វើការ​គាំទ្រ​ទៀតផង ។​

លោក​បាន​បន្តទៀតថា កន្លងមកនេះ​មាន​ក្រុមហ៊ុន​ចិន បានគ្រោង​ផ្តល់នូវ​បង្គន់​អនាម័យ ចំនួន ១០​បន្ទប់ ដើម្បី​ដាក់​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាពលរដ្ឋ​តាម​ទីប្រជុំជន​ក្រុង​សៀមរាប ។ ម្យ៉ាងទៀត គម្រោង​ក្នុងការ​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​នៅ​ក្រុង​សៀមរាប របស់​ក្រសួងទេសចរណ៍ គឺ ជាការ​ដ៏​ល្អ​បំផុត ក្នុង ការបម្រើ​ជូន​ដល់​ភ្ញៀវ​ទេសចរណ៍ និង ប្រជាពលរដ្ឋ ដើម្បី​បាន​ចូលរួម​ថែរក្សា សម្អាត​អនាម័យ បរិស្ថាន​ក្នុង​ក្រុង​នេះ ។ លោក​អភិបាលខេត្ត​បានកំណត់​នូវ​ទីតាំង​ដី​ចំនួន​២​កន្លែង ដើម្បី​សម្រាប់​ជ្រើស​រើសយក​ធ្វើការ​សាងសង់ បង្គន់​អនាម័យ​សាធារណៈ ។

លោក​អភិបាលខេត្ត​បាន​មាន​ចំណាប់អារម្មណ៍ ទៅលើ​ទីតាំង​សួនច្បារ​ឯ​.​ឧ អ៊ុង អឿន ដោយនៅ ពេល​មាន​បង្គន់​អនាម័យ​សាធារណៈ ទីនោះ​នឹង​ជាទី​ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍ ដោយមាន ទាំង​ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍ ហើយ​ទីនោះ​អាជ្ញាធរខេត្ត នឹង ធ្វើជា​សួន​កម្សាន្ត​របស់​កុមារ​ទៀតផង ។ ចំពោះ ទីតាំង​ទាំងពីរ​កន្លែង​នេះ ជាការ​កំណត់​ជូន​ដល់ គណៈប្រតិភូ​បង្គន់ អនាម័យ​សាធារណៈ​ពិភពលោក ដើម្បី​ធ្វើការ​ជ្រើស រើស សម្រាប់​ការសាងសង់​បង្គន់​អនាម័យ​សាធារណៈ បែប​ទំនើប​នេះ ៕ ​

ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ឧិ​កាស​លោក​ឃឹម​ប៊ុន​សុង អភិបាលខេត្ត បាន អនុញ្ញាត​ឲ្យ​លោក​ថុ​ក​សុខុម ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង អាស៊ាន នៃ​ក្រសួងទេសចរណ៍ និង​ជា​សមាជិកសមាគម​បន្ទប់ទឹក​ពិភពលោក ចូលជួប​ធ្វើការ បង្ហាញ​គម្រោង​ប្លង់​សាងសង់​បង្គន់​សាធារណៈ​នៅ​ខេត្ត សៀមរាប និង ពិភាក្សា​រក​ទីតាំង​ដី​សម្រាប់​សាងសង់​បង្គន់ កាលពី​រសៀល​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ​២០១៤​កន្លងមកនេះ​នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប ដោយមាន​ការចូលរួម ពី​សំណាក់​អស់លោក​លោកជំទាវ ជា​គណៈ​អភិបាលខេត្ត អស់ លោក​ជា​នាយក​រដ្ឋបាល​សាលាខេត្ត និង ថ្នាក់ដឹកនាំ​មន្ទីរ ទេសចរណ៍​ខេត្ត​ផងដែរ ។​ ​

ក្នុង​កិច្ចប្រជុំ​ពិភាក្សា និង ការបង្ហាញ​របស់លោក​ថុ​ក​សុខុម​អំពី​គម្រោង​សាងសង់​បង្គន់​សាធារណៈ នៅ​ក្រុង សៀមរាប សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដែលជា​គម្រោង​របស់​ស​មា​គម​បង្គន់​សាធារណៈ​ពិភពលោក ។ លោក​ក៏ បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ថ្ងៃទី​២០ មិថុនា ខាងមុខនេះ គណៈប្រតិភូ​បង្គន់​អនាម័យ​សាធារណៈ​ពិភពលោក ដែលជា​ម្ចាស់ គម្រោង នឹង​មក​ធ្វើ​ទស្សនៈកិច្ច ត្រួត​ពិនិត្យមើល​ទីតាំង​សម្រាប់​សាងសង់​បង្គន់​អនាម័យ ។

ម្យ៉ាងទៀត​កន្លងមកនេះ ក្រសួងទេសចរណ៍​ក៏បាន​សាងសង់​បង្គន់​អនាម័យ​សាធារណៈ នៅ​ទីក្រុង​ភ្នំពេញ ដោយមាន​អគារ​កំពស់​ពីរ​ជាន់ ដោយ ជាន់​ក្រោម​ជា​បន្ទប់ទឹក នឹង​ជាន់​ទី​២​ជា​ភោជនីយដ្ឋាន និង បន្ទប់​មជ្ឈមណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍ ហើយ​ទទួលបាន ការគាំទ្រ​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលមក​ទទួល​សេវា​ទៀតផង ។​

លោក​ថុ​ក​សុខុម​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​បង្គន់ អនាម័យ​សាធារណៈ​នេះ គឺ​បម្រើ​ដល់​អតិថិ​ជនជាតិ អន្តរជាតិ​ដោយ​មិន​គិតថ្លៃ ដោយមាន​ការគ្រប់គ្រង​ពី អ្នក​ជួល ភោ​ជ នី​យ​ដ្ឋា​ន ក្នុង​ថែទាំ​នៅ​ទីនោះ ។ ដើម្បី​តម្រូវការ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​នៅ​ខេត្តសៀមរាប លោក​បាន​សូម​ឲ្យ អាជ្ញាធរខេត្ត រក​នូវ​ទីកន្លែង​ដី​សម្រាប់ធ្វើ​ការសាងសង់ និង​ធ្វើ ឲ្យ​បាន​សមស្រប ជា​បង្គន់​អនាម័យ​ទំនើប ហើយក៏​ជា ប្រពៃណី​វប្បធម៌​ចែករំលែក​ផ្លាស់ប្តូរ​វប្បធម៌​បង្គន់​អនាម័យ​សាធារណៈ ។ ​

ឆ្លងតាម​ការពិភាក្សា និង ការផ្តល់​មតិយោបល់រ​បស់​ឯកឧត្តម លោកជំទាវ​គណៈ​អភិបាលខេត្ត និង លោកនាយក រដ្ឋបាល​សាលាខេត្ត បាន​លើកឡើងថា ខេត្តសៀមរាប​ជា​ជង្រុក​នៃ​សម្បត្តិ​វប្បធម៌ រាល់​ការសាងសង់​សំណង់ ត្រូវ​មានការ សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​តំបន់​ប្រវត្តិសាស្ត្រ និង ផលប្រយោជន៍​របស់​ប្រជាជន ក្នុងការ ជៀសវាង​នូវ​ការ​រឹះ​គន់​ពី​មហាជន​ផងដែរ ។

ក្នុងនោះ​កិច្ចពិភាក្សា សូមកុំ​ឲ្យ​ធ្វើការ​សាងសង់​នៅ​ដី​ចំណី​ស្ទឹង និង​ព្រះវិហារ ព្រះអង្គ​ចេក​ព្រះអង្គ​ចម ដែលជា​ទីសក្ការៈ​របស់​ប្រពល​រដ្ឋ​ខ្មែរ ព្រមទាំង​បាន​លើក​នូវ​ទីតាំង​ចំនួន​ពីរ សម្រាប់​ធ្វើការ​ជ្រើស រើស សម្រាប់ធ្វើ​ការសាងសង់​បង្គន់​អនាម័យ​សាធារណៈ គឺ​ទីតាំង​ជិត​រង្វង់​មូល​បេនឡាន​ផ្សារ​ចាស់ និង សួនច្បារ ឯ​.​ឧ អ៊ុង អឿន ។DSC_1118 DSC_1119