ទំនាស់ដីធ្លីរាំរៃនៅភូមិអង្គាបុស្ស ត្រូវបានគណះកម្មការដោះស្រាយទំនាស់ដីធ្លីខេត្តលើកមកដោះស្រាយបន្ត បន្ទាប់ពីដោះស្រាយជាច្រើនគ្រា

0

ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ:ទំនាស់ដីធ្លីរាំរៃរវាងពលរដ្ឋ១គ្រួសារទាមទាកម្មសិទ្ធ និងពលរដ្ឋ២១៨ គ្រួសារក្នុងចំណោម៥០០គ្រគ្រួសារក្នុងភូមិអង្គារបុស្ស ទាមទាដាក់ជាសម្បាត្តិវត្ត នៅវត្តimg_20161008_154841ពោធិរាមអង្គាបុស្ស ភូមិអង្គារបុស្សសង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ត្រូវបានគណះកម្មការដោះស្រាយទំនាស់ដីធ្លីខេត្ត មានលោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារ លើកមកដោះស្រាយនាល្ងាចថ្ងៃទី៧ តុលាឆ្នាំ២០១៦។
ភាគីកដើមបណ្ដឹងមានឈ្មោះប្តីឈឺម វ៉ន អាយុ៧៧ឆ្នាំ ប្រពន្ធ សេក ស៊ីរ៉េតអាយុ៧៣ឆ្នាំ ដែលក្រសួងមហាផ្ទៃចុះមកវាស់វែងប្រគល់ជូនម្តងហើយ តែភាគីខដែលជាពលរដ្ឋគណះកម្មការវត្ត និងពុទ្ធបរិស័តចំណុះជើងវត្ត ២១៨នាក់ជំទាស់។
ភាគីកលោក យាយសេក ស៊ីរ៉េតនិយាយថាដីមានទំហំ៦៦ម៉ែត្រគុណ និងបណ្ដោយ ៧៨ម៉ែត្រ បានតមកពីកេរ្ដ៏ដូនតា តាំងពីជំនាន់បារាំងមកម្លេះ ហើយសម័យប៉ុលពត រហូតមកដល់បច្ចុប្បន្ន គាត់និងក្រុមគ្រួសាររស់នៅទីនេះរហូត តែត្រូវគេចាក់ដីបំរុងលក់ ទើបគ្រួសារគាត់ ដែលរួមទាំងប្ដី និងកូន២នាក់ផងនោះ ផ្ដឹងទាមទាមកវិញហើយត្រូវបានក្រសួងមហាផ្ទៃ ចុះមកវាស់វែងជូនផងដែរ។
ភាគីកអាចទួលយកបាន ប្រសិនបើមានការសម្បទានទាំង២ភាគី។img_20161008_154833
ភាគីខលោក ប៊ុន ងុយ ប្រធានគណះកម្មាវត្តពោធិរាមអង្គាបុស្ស លោក រស់ វី មេភូមិ លោកហួត ឌី អតីមេភូមិឆ្នាំ១៩៧៩ តំណាងពលរដ្ឋ ២១៨គ្រួសារ ដែលជាសាក្សីរស់ស្បថរន្ទះបាញ់ ហើយនិយាយថា: ទីតាំងទំនាស់នេះពីដើមជាកំពង់ទូក ហើយពេលបុណ្យទាន ឬរដូវធ្វើស្រែ ពលរដ្ឋចតទូករទេះ ចងគោ និងជា ផ្លូវនិងទីផ្ទុកកសិផលសម្រាប់ដឹកយកទៅទុកដាក់ ហើយគ្រប់គ្នាក្នុងភូមិចាត់ទុកជាដីវត្ត។
ក្រោយមកដោយវត្តមានផ្ទៃទាប ពលរដ្ឋបានជីកដីនេះចាក់បំពេញទីធ្លាវត្ត ដោយមើលឃើញថាផ្លូវមានភាពលំបាក ពលរដ្ឋដឹកសត្វធាតុតាមផ្លូវនេះ ទើបមេភូមិនិងគណះកម្មការវត្តសម្រេចធ្វើរបង ហើយធ្វើផ្លូវ ដោយកម្លាំងពលរដ្ឋ ឧបត្ថម្ភពីកម្មវិធី ស្បៀងអាហារពិភពលោក អោយបានប្រើប្រាស់រហូតដល់សព្វថ្ងៃ។img_20161008_154852
ភាគីខនិយាយទៀតថា: ដីភាគីកមានតែនៅឆ្ងាយពីទីវត្ត ដោយមានដើមចាន់គីរីទំហំជាង២ម៉ែត និងគម្ភឬស្សី៣គុម្ភ ជាព្រំតែត្រូវគ្រួសារនេះកាប់ចោល ហើយប្ដឹងថាវត្តរំលោភយក។ពួកគាត់ថាទីតាំងដីវត្តនេះទុកគ្រាន់ចាក់បំពេញសម្រាប់ជាចំណត់ គោយន្ត រយន្ត និងមធ្យោបាយផ្សេងៗ ពេលវត្តមានពិធីបុណ្យធំៗ ដូចជាចូលឆ្នាំថ្មី បុណ្យភ្ជុំ និងកឋិនជាដើម។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារ ចុះពិនិត្យជាក់ស្ដែង ទីតាំងទំនាស់ មានអូរផ្លូវទឹកបង្គោលព្រំដីវត្ត ផ្ទះនិងដើមចេកដើមបណ្ដឹង តែដើមឈើផ្សេងត្រូវបានកាប់ចោលអស់ហើយ។img_20161008_154849
លោក លី សារី ថាដើម្បីអោយជម្លោះនេះសះជា ហើយគ្មានអ្នកចាញ់ភាគីទាំង២ត្រូវចេះសម្បទានគ្នាទៅវិញទៅមក បងលោកនិងប្រមូលនូវរាល់ឯកសារពាក់ព័ន្ធ និងអោយក្រុមការងារចុះវាស់វែង ធ្វើរបាយការណ៍ដាក់ជូនអភិបាលខេត្តសម្រេច ដោះស្រាយទំនាស់នេះជោគជ័យនាពេលខាងមុខ៕

img_20161008_154856

img_20161008_154845