កម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ បង្ក្រាបបានករណីប្រើប្រាស់គ្រឿងញៀន

0

កំពត-ស្រុកដងទង់ ៖ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៧:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកដងទង់ បង្ក្រាបបានករណីប្រើប្រាស់គ្រឿងញៀន នៅភូមិធំថ្មី ឃុំដងទង់ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ (ព្រះសង្ឃ ០១អង្គ) និងដកហូតថ្នាំញៀនបានចំនួនphoto_2016-10-11_18-07-26 ០១កញ្ចប់តូច រួមជាមួយឧបករណ៍សម្រាប់ជក់ និងកាំបិត ពូថៅ ។ ជនសង្ស័យទី១ ឈ្មោះ ហេង តារា ភេទប្រុស អាយុ ១៦វស្សា ទីលំនៅភូមិធំថ្មី ឃុំដងទង់ (ជាព្រះសង្ឃ) និងទី២ ឈ្មោះ ងយ នី ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិត្រពាំងវែងខាងលិច ឃុំដងទង់ ។ ឆ្លងតាមការសាកសួរ កម្លាំងយើងបានធ្វើតេស្តទឹកនោម រកឃើញព្រះសង្ឃមានផ្ទុកសារធាតុញៀនចំនួន ០២អង្គ និងក្មេងចំនួន ០១នាក់ទៀត ដែលមានឈ្មោះដូចតទៅ : ១.ឈ្មោះ រិន រីន ភេទប្រុស អាយុ ១៦វស្សា ទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់(ជាព្រះសង្ឃ) ២.ឈ្មោះ ផន ភក្តី ភេទប្រុស អាយុ ១៧វស្សា ទីលំនៅភូមិច្រកកែស ឃុំដងទង់ ស្រុកដងទង់ (ជាព្រះសង្ឃ) និងទី៣ ឈ្មោះ កែម រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិច្រកកែស ឃុំដងទង់ ។ ចំពោះព្រះសង្ឃដែលមានផ្ទុកសារធាតុញៀនព្រះអនុគណៈសម្រេចផ្សឹកទាំងយប់ និងបានប្រគល់ជូនសមត្ថិកិច្ចយើងហើយ ។ បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ កំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ៕

photo_2016-10-11_18-07-37 photo_2016-10-11_18-07-42 photo_2016-10-11_18-07-31