ដាក់លេខរឺយែតែច្រឡំដាក់លេខទៅមុខបុកស្លាប់ពីររបួសម្នាក់

0

បន្ទាយមានជ័យៈ សមត្ថកិច្ចស្រុកមង្គលបូរីបានប្រាប់អោយដឹងថានៅល្ងាចថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦ម្ស៉ិលម៉ិញនេះមានករណីភ្ញាក់ផ្អើលនឹងរន្ធត់មួយimg_20161014_170355បានកើតឡើងបន្ទាប់ពីមានសមាជិកគ្រួសារមួយបានស្លាប់ភ្លាមៗចំនួនពីរនាក់និងរបួសធ្ងន់ម្នាក់ខណះរថយន្តឆ្លាមមួយគ្រឿងបើកបរដោយសមាជិកគ្រួសារបើកបុកពេញទំហឹង។ហេតុការណ៍នេះកើតឡើងនៅក្នុងគ្រួសារមួយរស់នៅក្នុងភូមិិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
យោងតាមសម្តីរបស់សមាជិកគ្រួសាររងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុគឺរថយន្តចតនៅមុខផ្ទះ ទើសទ្វារបិទមិនបានក៏ប្រាប់អោយឈ្មោះសែម សុផា ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវជាកូនប្រសារឡើងបើកថយដើម្បីបិទទ្វារ។តែមិនដឹងជាហេតុអីស្រាប់តែរថយន្តនោះមិនថយក្រោយបែរជាបើកទៅមុខយ៉ាងលឿនបុកសមាជិកគ្រួសារខ្លួនដែលឈរនៅពីមុខពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗចំនួនពីរនាក់និងរបួសធ្ងន់ម្នាក់់់នៅនឹងកន្លែង ។ក្រោយបង្ករកូនប្រសាររូបនោះក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោល។
លោក រស់ សំបូរ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់អង្គភាពpostnewsថាអោយដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍នោះមាន១-ឈ្មោះវីស្រីល័ក្ខ ភេទស្រីអាយុ ២៥ឆ្នាំ ២ – ឈ្មោះ ក្រិម ប៊ុន ភេទប្រុសអាយុ ១៦ឆ្នាំ ត្រូវជាប្អូនថ្លៃ និងទី៣- ឈ្មោះចែម សាមេន ភេទស្រី ត្រូវជាម្តាយក្មេក រងរបួសធ្ងន់។ បន្ទាប់ពីបានធ្វើិកោសល្យបច្ច័យសមត្ថកិច្ចសន្និដ្ឋានថាគ្រោះថ្នាក់នេះគឺបង្ករឡើងពីការធ្វេសប្រហែសរបស់អ្នកបើកបរ គឺមានការភន្ត័ច្រឡំក្នុងការដាក់លេខដោយដាក់លេខទៅមុខស្មានតែដាក់លេខរឺយែទើបបង្កអោយមានសោកនាដកម្មដូច្នេះ។ បចុ្ចប្បន្នសពត្រូវបានក្រុមគ្រួសារកំពុងប្រារព្ធពីធីបុណ្យតាមប្រពៃណីនៅនឹងគេហដ្ឋានរងគ្រោះ ៕img_20161014_170352