​អាជ្ញាធរ​រាជធានី​ភ្នំពេញ​៖ មិន​អនុញ្ញាតិ​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​រៀបចំ​វេទិការ​សា​ធា រណៈ រំលឹក​ខួប​ការបាត់បង់​ដី​កម្ពុជា​ក្រោម​ទេ តែ​អនុ​ញ្ញា​ត្តិ​ឲ្យ​ធ្វើ​សូត្រមន្ត​រាប់បាត្រ​តាម ព្រះពុទ្ធសាសនា​

0

​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​គំរោង​ស្នើរ​សុំ​ធ្វើការ​ជួបជុំ​ដង្ហែ​ក្បួន​រំលឹក​ខួប​៦៥​ឆ្នាំ​នៃ​ការ បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី​៤ ខែមិថុនា​ខាងមុខ​របស់​សមាគម ខ្មែរ​កម្ពុជា​ក្រោម​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ​មិន​អនុ​ញ្ញា​ត្ត​អោយធ្វើ​នោះទេ ប៉ុន្តែ​សាលា​រាជធានី​អាច​អនុ​ញ្ញា​ត្តិ​អោយ​ធ្វើការ​សូត្រមន្ត​រាប់បាត្រ​តាម ព្រះពុទ្ធសាសនា បានតែ​ធ្វើយ៉ាងណា​កុំអោយ​ខូច​ឬ​ប៉ូះ​ពាល់​ដល់​ព្រះពុទ្ធសាសនា​។​

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២ ខែមិថុនា​ក្រោម​អ​ធិ​តី​ភាព​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​។​ លោក ថាច់ សេដ្ឋា បាន​បញ្ជាក់ថា​៖ គោលបំណង សំខាន់​នៃ​ការធ្វើ​ពិធី​នេះ​គឺ ដើម្បី​រំលឹក​ដល់​គុណបំណាច់​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ

និង​ដើម្បី​រំលឹក​ពី​ការឈឺចាប់​របស់​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ជិៈ​ជាន់ តែ​មិន​មានបំណង​ទាមទា​ទឹក ដី​កម្ពុជា​ក្រោម​មកវិញ​នោះទេ ហើយ​សមាគម​និង​ធ្វើតាម​ការណែនាំ​របស់​អា​ជ្ញា​ធរ តែ​សុំ​មេត្តា​យោគយល់​និង​ជួយ​សម្របសម្រួល ។​

លោក​ឃួ​ង ស្រេង មានប្រសាសន៍ថា អជ្ញាធរ​រាជធានី​មិន​អនុញ្ញាតិ​ឲ្យ​រៀបចំ​វេទិការ សា​ធាណៈ នោះទេ ការមិន​អនុញ្ញាតិ​នេះ​គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សារ​ធា​រណៈ​ដល់ ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ។ ជា​ការពិត​ក្នុងនាម​អជ្ញាធរ​គឺ​មិន​ទុក​ឱកាស​ឲ្យ​ជន​ណាមួយ ឬ​ក្រុម​ណាមួយ​យក ទឹកដី​កម្ពុជា​ជាទី​តាំង​ប្រឆាំង​និង​ប្រទេសជិតខាង ឫ​ប្រទេស​ណាមួយ​ឡើយ ពិសេស​ទាញ​ប្រទេស កម្ពុជា​ទៅរក​ភាពវឹកវរ ភាព​អន្តរាយ និង​ជម្លោះ​ជាមួយ​ប្រទេសជិតខាង ពិសេស​វិល​ទៅរក​ការកាប់សម្លាប់​គ្នា​ជាថ្មី​។​

ប៉ុន្តែ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​អាចធ្វើ​ពិធីសូត្រមន្ត​រាប់បាត្រ​តាម ព្រះពុទ្ធសាសនា​បាន ដោយ​រងចាំ​ការសម្របសម្រួល​ពី​ក្រសួងមហាផ្ទៃ​ជាមុនសិន ហើយ​ការធ្វើ​ពិធី​នោះ​ធ្វើយ៉ាងណា​កុំ​ឲ្យ ខូច​ឬ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។​ យោងតាម​សំណើរ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​សុំ​ប្រារព្ធ​ពិធីរាប់បាត្រ​ជាមួយ​ព្រះ​ស​ង្ឈ​ចំនួន​១៩៤៩ អង្គ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៤

នៅ​វត្ត​សាមគ្គី​រង្សី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បី​ឧទ្ទិស​កុសល​ប្រគេន​ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ​វីរៈ​សាម​ណៈ ព្រះ​វិញ្ញាណ​ខន្ធ​ព្រះ វិ​រៈ​មហាក្សត្រ និង​វិ​រៈ​ជន វិ​រៈ​នារី ខ្មែរ​ស្នេហា​ជាតិ ក្នុងនោះ​ក៏មាន​រៀបចំ​រៀបចំ​វេទិការ​សាធារណៈ អំពី​ខ្មែរ​កម្ពុជា​ក្រោម ដោយមាន​អ្នកចូលរួម ពី​មនុស្សម្នា​ប្រមាណ​២​ពាន់ នាក់ ៕ ដោយ​៖ សារិទ្ធ​a1 a3 a4 a5