ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ប៉ុនប៉ង​ធ្វើឃាត​មិនបាន​សម្រេច បញ្ជូនទៅ​តុលាការ​

0

​ ​កំពង់ចាម​៖ នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៤ នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានធ្វើ​ស​ន្និសិត​កាសែត ស្តីអំពី​ការបង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ ក្នុងចំណោម​បក្ខពួក​ប្រហែល​២០​នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ទៅលើ​ក្មេង​១​ក្រុម​ទៀត​ដែល​កំពុង​អង្គុយ​និយាយ​គ្នា​លេង​លើ​ម៉ូតូ​ចំណុច មុខ​សាលា​គរុ​កោសល​ភូមិភាគ ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។​

​ ​លោក​វរសេនីយ៍ទោ សាន សុភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ដឹងថា នៅពេលដែល​កម្លាំង​រប​ស់​យើង​ទទួល​ព័ត៌មាន​ថា មាន​ករណី​ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​ចំនួន​ប្រហែល​២០​នាក់​ប្រដាប់​ដោយ ដាវ និង​ដុំថ្ម បានធ្វើ​សកម្មភាព វាយ​និង​កាប់​ទៅលើ​ជនរងគ្រោះ ចំណុច​ខាងលើ​ភ្លាម យើង​បាន​សុំ​ការបង្ក្រាប​ទៅ​លោក ស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មានការ​ឯកភាព និង​បញ្ជា​ឲ្យ​កម្លាំង​របស់​យើង​ចេញ​ប្រតិបត្តិ​ការបង្ក្រាប រហូត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​៣​នាក់​៖ ១-​ឈ្មោះ ទូច សុ​ឡី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។

២-​ស៊ន ម៉ា​យ៉ា​សិ​ដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ ថេ​ន ចាន់ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​-​កំពង់ចាម ។​ ​ ​លោក នាយការិយាល័យ​បានបញ្ជាក់​ទៀតថា ជនសង្ស័យ និង​បក្ខពួក បានធ្វើ​សកម្មភាព រហូត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ចំនួន​៤​នាក់ រងរបួស​ជា​ទម្ងន់ ក្នុងនោះ​រួមមាន​៖ ១-​ឈ្មោះ កែម បញ្ញា​វ័​ន្ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។

២-​សាន ស៊ី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រការ​ក្រោម សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម ។ ៣-​យ៉េន វាសនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​កៀន​ជ្រៃ ឃុំ​កៀន​ជ្រៃ​ក្នុង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ និង​ទី​៤-​ឈ្មោះ មួង បាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​-​ខេត្តកំពង់ចាម ។

ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​ជនសង្ស័យ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១ ខែមិថុនា នេះ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី ។​ ​ ​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ទាំង​៣​នាក់​នេះ​តែងតែ​ដើរ​ធ្វើ​សកម្មភាព​ក្នុង​ក្រុង​កំពង់ចាម​ក្នុង​រយៈពេល​កន្លង ហើយក៏​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ ៕ ​Sequence 01.Still005 Sequence 01.Still004